សងសឹកគំនុំចាស់ទាញកាំបិតខ្វែវរកកាប់ម្ចាស់ផ្ទះឃាត់ម្តង,បន្ទាប់មកយកកាំបិតខ្លីចាក់ជ្រួកឈាមឈុល

ភ្នំពេញ​ ៖​ បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន​នាថ្ងៃសុក្រទី៦ ខែកញ្ញា ឆ្នាំ២០១៩​ បន្ទាប់ពីចេញកំហឹងទាញកាំបិតខ្វែវរកកាប់ម្ចាស់ផ្ទះឃាត់ម្តង,បន្ទាប់មកយកកាំបិតខ្លីចាក់ជ្រួកធ្លាយចំកញ្ចឹងកខាងឆ្វេង១កាំបិតនិងចាក់ចំឆ្អឹងជំនីខាងឆ្វេង១កាំបិត​ កាលពីថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៩យប់នៅចំណុចភូមិដើមពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ម៉ាង សុភ័ណ្ឌ ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ វាលថ្មី ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្តាល។ចំណែកជនសង្ស័យឈ្មោះ ឆឹង កាន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ វាលថ្មី ឃុំ ភ្នំបាត ស្រុ ពញាឮ ខេត្តកណ្តាល ។វត្ថុតាងចាប់យក​ ១-កូនកាំបិតបត់ (ដែក) ចំនួន១ប្រវែង០,១៨ សង់ទីម៉ែត្រនិង២-កាំបិតផ្គាក់ដងឫស្សី ចំនួន១ប្រវែង១ម៉ែត្រ ។

ប៉ូលិសបន្តថា​ ដំបូងជនរងគ្រោះឈ្មោះ ម៉ាង សុភ័ណ្ឌ បាននិយាយអាយកូមលេងជាមួយឈ្មោះ ទួន ភេទប្រុស នៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត និងបានបបួលគ្នាមកលេងផ្ទះឈ្មោះ ហង្ស គឹមញ៉ាន នៅភូមិ ដើមពោធិ៍ ឃុំភ្នំបាត។ ពេលនោះជនសង្ស័យបាននិយាយវិទ្យុទាក់ទង (អាយកូម) ហៅទៅឈ្មោះ ហង្ស គឹមញ៉ាន ភេទប្រុស នាមអាយកូម (ដើមពោធិ៍ ៣) ហើយបានទាក់ពាក្យសម្ដីមានទំនាស់គ្នាតាមអាយកូម ជាមួយជនរងគ្រោះឈ្មោះម៉ាង សុភ័ណ្ឌ និងបានណាត់ជួបគ្នានៅផ្ទះឈ្មោះ ហង្ស គឹមញ៉ាន។ 

បន្ទាប់មកជនរងគ្រោះបានមកដល់ផ្ទះឈ្មោះ ហង្ស គឹមញ៉ាន បានមុនហេីយជនសង្ស័យបានជិះម៉ូតូ របស់ខ្លួន មកដល់ទីនោះដែរ ដោយភ្ជាប់មកជាមួយនូវកាំបិតផ្គាក់ចំនួន ១។  ភ្លាមនោះជនសង្ស័យបានចុះពីលើម៉ូតូកាន់កាំបិតផ្គាក់ដើរសំដៅមករកជនរងគ្រោះដោយនិយាយថា«អញកាប់ហ្អែងឱ្យងាប់អញគុំអ្ហែងយូរហើយ» ឃើញដូច្នេះឈ្មោះ ហង្ស គឹមញ៉ាន បានស្ទុះមកចាប់កាំបិតផ្គាក់ពីជនសង្ស័យយកទៅទុក ។ 

​ខណៈនោះដែរជនសង្ស័យបានដកយកកូនកាំបិតបត់(ដែក)ពីក្នុងហោប៉ៅខោខាងស្ដាំចាក់ទៅលើជនរងគ្រោះ ចំកញ្ចឹងកខាងឆ្វេង១កាំបិតនិងចាក់ចំឆ្អឹងជំនីខាងឆ្វេង១ កាំបិតបណ្តាលឱ្យជនរងគ្រោះហូរឈាមដួលសន្លប់។ ភ្លាមនោះដែរត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅពេទ្យបង្អែកស្រុកពញាឮ។

លុះព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៩ ក្រុមគ្រួសាររបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំបាតបន្ទាប់កម្លាំងប៉ូលិសប៉ុស្តិ៍ភ្នំបាតបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់នៅអធិការដ្ឋានប៉ូលិសស្រុកពញាឮដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...