រថយន្តធំ២គ្រឿងបើកកៀបមុខក្រោយកាមរីស្វិតច្នៃស្លាប់តៃកុងម្នាក់

ព្រះសីហនុ​ ៖ មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងរថយន្ត៣គ្រឿង ទិសដៅស្របគ្នា នៅផ្លូវជាតិលេខ៤ ក្នុងភូមិបត់គគីរឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ វេលាម៉ោង៩កន្លះយប់ថ្ងៃ៥កញ្ញា២០១៩នេះ បណ្តាលឱ្យរថយន្តតូច ខូចខាតខ្ទេចទាំងស្រុង ក្នុងនោះបុរសអ្នក បើកបររថយន្តតូចបានស្លាប់កៀបជាប់ក្នុងរថយន្ត។ 

ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះរវាងរថយន្តកុងតឺនរ័មួយគ្រឿង(មិនស្គាល់ផ្លាកលេខ),រថយន្តតូចកាមរីស្វិតមួយគ្រឿង ផ្លាកលេខ ភ្នំពេញ2E-8070 ជាប្រភេទរថយន្តកែច្នៃផ្នែកខាងក្រោយរត់ឈ្នួលដូចរ៉ឺម៉កកង់៣ និងរថយន្តធំប្រភេទរថយន្តដឹកដីឬគ្រួសថ្មមួយគ្រឿងទៀតផ្លាកលេខព្រះសីហនុ3A-7352។ 

សមត្ថកិច្ចបញ្ជាក់តាមរបាយការណ៍បឋមថា រថយន្តតូចរងគ្រោះនេះនៅកណ្តាលគេ ក្នុងនោះមានរថយន្តកុងតឺនរ័មួយគ្រឿងនៅពីមុខ ហើយរថយន្តដឹកដីឬគ្រួសថ្មនៅពីក្រោយបានបុកផ្ទប់គ្នាទើបធ្វើឱ្យរថយន្តតូចនេះខូចខាតខ្ទេចទាំងស្រុង (ស្លាប់អ្នកបើកបរ)។  ចំណែករថយន្តកុងតឺនរ័ខាងមុខ ក្រោយកើតហេតុមិនបានឈប់ទេបានបើកបរទៅមុខបាត់ទៅ។ 

ករណីនេះសមត្ថកិច្ចជំនាញកំពុងដោះស្រាយនិងស្រាវជ្រាវបន្តតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab