បន្ទាប់ពីព្យុះសង្ឃរា Dorian វាយប្រហារប្រទេសកោះបាហាម៉ាស មនុស្សឥឡូវកំពុងបាញ់គ្នាដណ្តើមទឹកនិងអាហារ

ក្រុមមន្រ្តីបាហាម៉ាសបានព្រមានថា ចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរា Dorian អាចនឹងកើនឡើងខ្ពស់ខណៈមនុស្សរាប់ពាន់នាក់ទៀតនៅកំពុងបាត់ខ្លួននៅឡើយ ចំពេលមានសេចក្តីរាយការណ៍ថាក្រុមចោរកំពុងព្យាយាមបាញ់ប្រជាជនដើម្បីដណ្តើមអាហារនិងទឹក។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៦កញ្ញា។

មនុស្សរហូតដល់ទៅ ៧ ម៉ឺននាក់កំពុងត្រូវការជំនួយសង្គ្រោះជីវិត ខណៈដែលកោះ Great Abaco ត្រូវគេនិយាយថាមិនអាចរស់នៅបានទេ ដោយសារមានសាកសពជាច្រើនគរលើគ្នា ហើយសាក្សីនិយាយថា ធុំក្លិនស្អុយរបស់សាកសពនៅទូទាំងកោះមួយនេះ។

ខណៈដែលចំនួនអ្នកស្លាប់ផ្លូវការត្រូវបានប្រកាសមានចំនួនត្រឹម ៣០ នាក់ គេរំពឹងថាចំនួនអ្នកស្លាប់នឹងកើនឡើងច្រើន ហើយថង់រុំសាកសពជាច្រើនត្រូវរៀបចំទុកជាស្រេច។

កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះជាអន្តរជាតិដ៏ធំត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ នៅពេលដែលអ្នកនៅរស់រានមានជីវិតបានរៀបរាប់រឿងរ៉ាវគួរឱ្យរន្ធត់នៃព្យុះសង្ឃប្រភេទទី ៥ ដែលមានល្បឿន ២៩៨ គីឡូម៉ែត្រក្នុងមួយម៉ោង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab