បន្ថែមគុណភាពត្រួតពិនិត្យ ឧស្សាហកម្មភាពយន្ត

    ដោយ-ខ្មែររីដ
    ភ្នំពេញ-ដោយសារតែចំនួនខ្សែភាពយន្តក្នុងស្រុកមានការកើនឡើងគួរអត់សម្គាល់ក៏ដូចជាភាពយន្តបរទេស មានតម្រូវការពីបណ្តាអ្នកទស្សនា ក្នុងរោងភាពយន្ត ជាបន្តបន្ទាប់ គុណភាពភាពសាច់រឿង និងបច្ចេកទេសត្រូវតែជាបញ្ហាចម្បងដែរត្រូវដោះស្រាយ ដូច្នេះហើយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្ថែមកាករសាងជំនាញដល់មន្ដ្រីត្រួតពិនិត្យគុណភាពភាពយន្ត ដោយបើកសិក្ខាសាលា ស្តីពី «ការពង្រឹងសមត្ថភាពមន្រ្តីត្រួតពិនិត្យ ឧស្សាហកម្មភាពយន្ត» កាលពីព្រឹកថ្ងៃសុក្រ ទី០៦ កញ្ញា ២០១៩ នៅទន្លេបាសាក់ពីរ ក្រោមវត្តមានលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ 

    យោងតាមរបាយការណ៍របស់នាយកដ្ឋានភាពយន្ត បានបង្ហាញថា ចំណូលពីការលក់សំបុត្រកុនមានចំនួនប្រហែលជាង ១៥លានដុល្លារក្នុងមួយឆ្នាំ។ដោយពិនិត្យឃើញនូវការកំណើននៃតម្រូវការសេវាសាធារណៈលើវិស័យភាពយន្តមានការកើនគួរឲ្យកត់សម្គាល់នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈនាយកដ្ឋានភាពយន្តបានដាក់អាទិភាពជាដំបូងលើការលើកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនសមត្ថភាពមន្ត្រីគ្រប់គ្រងឧស្សាហកម្មភាពយន្ត និងមន្ត្រីដែលផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានសមត្ថភាពគ្រប់គ្រាន់ តាមរយៈការកសាងចំណេះដឹង ជំនាញ និងលទ្ធភាពបំពេញការងាររបស់មន្ត្រីរាជការ។ 

    ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ប៉ុក បូរក្ស  បានថ្លែងថា ការពង្រឹងសមត្ថភាពមន្ត្រីគ្រប់គ្រងឧស្សាហកម្មភាពយន្តនាថ្ងៃនេះ គឺត្រូវអញ្ជើញមន្ត្រីគ្រប់គ្រងភាពយន្តពីការិយាល័យវប្បធម៌និងវិចិត្រសិល្បៈគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ព្រមទាំងមន្ត្រីមកពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល ដើម្បីមកជជែកពិភាក្សាផ្លាស់ប្តូរយោបល់អំពីតួនាទី ភារកិច្ចនិងការទទួលខុសត្រូវ ព្រមទាំងបញ្ហាប្រឈមនានា ក្នុងការអនុវត្តការងាររបស់មន្ត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួន។
 
    លោកបន្ថែមថា លោជឿជាក់ថា មន្ត្រីគ្រប់គ្រងត្រួតពិនិត្យឧស្សាហកម្មភាពយន្តរបស់​​ ពិសេសមន្ត្រីនៅតាមមូលដ្ឋាន នឹងទទួលបាននូវចំណេះដឹង ជំនាញ និងបទពិសោធន៍នានាដើម្បីយកទៅប្រើប្រាស់ឲ្យចំគោលដៅ សំដៅលើកកម្ពស់ប្រសិទ្ធការងារគ្រប់គ្រងវិស័យភាពយន្ត និងការផ្តល់សេវាសាធារណៈលើវិស័យភាពយន្តឲ្យកាន់តែមានឲ្យកាន់តែមានភាពល្អប្រសើរ ជូនប្រជាពលរដ្ឋ៕ 

adverise with khmeread
tiger
Loading ad ...