ផ្ទះសំណាក់ឡេស៊ីហ្វីសមាន១៨បន្ទប់ភ្ញៀវពួនសម្ងំប្រើប្រាស់ថ្នាំញៀន១៣បន្ទប់, ឃាត់៨នាក់

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៨នាក់ត្រូវបានឃាត់ខ្លួនខណៈសមត្ថកិច្ចចុះឡោមព័ទ្ធឆែកឆរផ្ទះសំណាក់ ឡេស៊ីហ្វីស កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតផ្លូវ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

លោកវរសេនីយឯក ទៀង ច័ន្ទសារ អធិការប៉ូលិសខណ្ឌបានឱ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការប៉ូលិសរាជធានីភ្នំពេញ និងអភិបាលខណ្ឌដូនពេញ  ប៉ូលិសខណ្ឌ ប៉ូលិសប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងសម្រួលទីតាំងឱ្យប្រើប្រាប់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងទីតាំងផ្ទះសំណាក់យីហោ ឡេស៊ីហ្វីស ដែលមានចំនួន១៨បន្ទប់ ក្នុងនោះសមត្ថកិច្ចបានត្រួតពិនិត្យ ឃើញមានចំនួន១៣បន្ទប់ ដែលបានសម្រួលទីតាំងឱ្យប្រើប្រាស់ និងជួញដូរថ្នាំញៀន។

ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រី០៣នាក់) រួមមាន ១- ឈ្មោះ ផៃ គន្ធី ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់, ២-ឈ្មោះ ឈួន ថា ភេទប្រុស អាយុ៣៣ឆ្នាំ (ជួញដូរ ), ៣-ឈ្មោះ ម៉ាក់ សូវត្ថិ ភេទប្រុស អាយុ២៩ឆ្នាំ អ្នកមើលការខុសត្រូវ, ៤-ឈ្មោះ រ៉ា ស៊ុមឆាយឆាញស៊ុំ ភេទប្រុស អាយុ២៨ឆ្នាំ ជាសន្តិសុខ, ៥-ឈ្មោះ ឡេន មករា ភេទប្រុស អាយុ១៨ឆ្នាំ (ប្រើប្រាស់), ៦-ឈ្មោះ ទុំ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ (ប្រើប្រាស់), ៧-ឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំ (ប្រើប្រាស់) និង ៨-ឈ្មោះ ទុន ចរិយា ភេទស្រី អាយុ២៩ឆ្នាំ (ប្រើប្រាស់)។ 

ដកហូតវត្ថុតាងរួមមាន ១-ក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន១៤កញ្ចប់, ២-កាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក, ៣-ដាវកែច្នែនិងកាំចំនួន០៣ដើម, ៤-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនធំ និង៥-ឧបករណ៍ប្រើប្រាស់មួយចំនួន។ 

កម្លាំងប៉ូលិសជំនាញខណ្ឌ ប៉ុសិ៍្ត បាននិងកំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...