ទំនាស់ពាក្យសម្តីយកកូនកាំបិតចាក់បណ្តាលឱ្យរបួស, ម្នាក់ចូលពេទ្យ, ម្នាក់ជាប់ខ្នោះ

ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនាទំនាស់យកកូនកាំបិតចាក់ បណ្តាលឱ្យរបួសនៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ  រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៩ និង៣០នាទីយប់។  

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ផៃ គីរីវង្ស ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ មុខរបរជាងផ្សាដែក (មានផ្ទុកសារធាតុញៀន)។ វត្ថុតាងចាប់យកកូនកាំបិតមុខស្រួចដងជ័រពណ៌លឿងចំនួន០១ដើម។

​​ចំណែកជនរងគ្រោះឈ្មោះ រុន ងន់ហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ មុខរបរម៉ៅការសំណង់ របួសកខាងឆ្វេង០១កន្លែងនិងច្រមុះ០១កន្លែង។
​​
បច្ចុប្បន្នជនសង្ស័យឈ្មោះ ផៃ គីរីវង្ស ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...