ចង់បានចង្កេះអង្ក្រង? ស្ត្រីអាមេរិកម្នាក់នេះមានវិធី គាត់អនុវត្តរហូតបានចង្កេះតូចបំផុតលើលោក

ស្ដ្រីម្នាក់ចង់ជាប់កំណត់ត្រាពិភពលោកជាស្ត្រីមានចង្កេះតូចបំផុតលើលោក ដោយរឹតវានៅសល់តែ ១៥ អ៊ីញ។ លោកស្រី Sarah Vaeth វ័យ ៤៣ ឆ្នាំមកពីទីក្រុង Portland រដ្ឋ Oregon គឺជាវិចិត្រករដែលមានចំណង់ចំណូលចិត្តធ្វើអ្វីប្លែកៗបំផុត។

ចាប់តាំងពីឆ្នាំ ២០១៤ មក Sarah អាចបន្ថយទំហំចង្កេះរបស់ខ្លួនរហូតនៅសល់ ១៦ អ៊ីញ ហើយបច្ចុប្បន្នគ្រោងធ្វើឱ្យចង្កេះតូចជាងគេលើលោក ដោយនៅសល់ ១៥ អ៊ីញ។

គាត់បានពាក់អៀមរឹតចង្កេះស្ទើរតែរៀងរាល់ថ្ងៃរយៈពេល ១៦ ទៅ ២០ ម៉ោងក្នុងមួយថ្ងៃ។ នៅពេលគាត់បន្ថយនៅសល់ ១៨ អ៊ីញ វាគឺល្អប្រសើរណាស់សម្រាប់គាត់ ប៉ុន្ដែនៅពេលបន្ថយពី ១៨ ទៅ ១៦ អ៊ីញវាពិបាកសម្រាប់គាត់៕

 

adverise with khmeread
tiger
Loading ad ...