មេប៉ូលិសខេត្តចុះសួរសុខទុក្ខ​កុមារី​រងគ្រោះ​ដោយអំពើចាប់រំលោភបូក​ នៅមន្ទីរពេទ្យខេត្ដកំពង់​ស្ពឺ​

កំពង់ស្ពឺ​ ៖ ​កុ​មារី​រងគ្រោះ​អាយុ១២ឆ្នាំដែលរងនូវអំពើចាប់រំលោភសេពស​ន្ថ​វៈយ៉ាងព្រៃផ្សៃពីប្រុសព្រាន៣នាក់​ កំពុ​ង​សម្រាកព្យាបាលនៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ស្ពឺ​ ត្រូវបានលោក​ឧត្តមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​ប៉ូលិស​ខេត្ត​ បានចាត់លោកស្រី​ ឧត្ដមសេនីយ៍​ត្រី​ ងិន​ សុគន្ធា​ ស្នងកា​ររង​​ខេត្ត​ ទទួល​ការងារ​យេនឌ័រ​ និងការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​ ការពារ​អនីតិ​ជ​ន​ចុះសា​កសួរសុខទុក្ខ​ នាំថវិកាចែកជូនដល់ឪពុកម្តាយដែលកំពុងកំដរ​ កាលពីនារសៀ​ល​ ថៃ្ង​ទី៦​ ខែកញ្ញា​ ឆ្នាំ​២០១៩​។ 

ប៉ូលិសនិយាយថា​ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ វេ​លាម៉ោង១ និង៣០នាទីរសៀល នៅចំណុចភូមិអូចារ ឃុំតាសាល ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ មានករណីរំ​លោភសេពសន្ថ​វៈ​ ទៅលើកុមាររី​ឈ្មោះ ណ​.ល​.ណា​ អាយុ១២​ឆ្នាំ ខណៈដែលជនរងគ្រោះចុះមុ​ជទឹកអូរម្នាក់ឯង ត្រូវជនសង្ស័យមិនស្គាល់មុខ ៣ នាក់ចាប់រំលោភបានសម្រេចរួចគេចខ្លួនបាត់​។ 

ករណីនេះសមត្ថកិច្ចកំ​ពុងធ្វើការស្រាវជ្រាវ​និងចាត់ការតាមនីតិវិធី​ស្វែ​ង​រកជនប្រព្រឹត្ដដើម្បីយកមកផ្ដន្ទាទោសតាមច្បា​ប់​ ដាច់ខាត​ត្រូវ​តែ​រកជនល្មើសឱ្យឃើញ៕


 

adverise with khmeread
tiger
Loading ad ...