បើចំក តែមិនស្រួលដាច់កទៀត! ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ប្រើក្បាច់ទន់បង្ក្រាបរឹង ដោយប្រើតែសន្លឹកបៀរកាត់ដាច់ទាំងផ្លែឈើ និងក្ដារបន្ទះ

ក្មេងអាយុ ១១ ឆ្នាំមកពីប្រទេសចិនបានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតភ្ញាក់ផ្អើលនឹងសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន ដោយកាត់ផ្លែឈើប្រើតែសន្លឹកបៀរ។

Wang Kai មកពីទីក្រុង Zhengzhou នៅភាគខាងកើតប្រទេសចិន បានចាប់ផ្តើមអនុវត្តកប់សន្លឹកបៀរនេះ បន្ទាប់ពីមើលខ្សែភាពយន្តរឿង From Vegas to Macau។

នៅក្នុងវីដេអូ គេអាចមើលឃើញ Wamg គប់សន្លឹកបៀរចូលទៅក្នុងផ្លែឪឡឹកដូចគប់កាំបិត។ រឹតតែអស្ចារ្យ បៀរនីមួយៗបានជាប់ជ្រៅទៅក្នុងសម្បកឪឡឹក ដែលបណ្តាលឱ្យឃើញស្នាមប្រេះច្រាស់ក្រឡែតៗ។

ក្នុងការសម្តែងក្បាច់គប់បៀរនេះ ឪពុករបស់ Wang គឺជាអ្នកបោះផ្លែឈើឡើងលើ ហើយ Wang គឺជាអ្នកគប់បៀរផ្តាច់ផ្តិលផ្លែឈើទាំងនោះ ដែលក្នុងនោះរួមមាន ត្រសក់ និងប៉ោម ព្រមទាំងក្ដារបន្ទះមួយផងដែរ៕

 

adverise with khmeread
tiger
Loading ad ...