បុរសម្នាក់ដេកស្លាប់លើផ្លូវជាតិលេខ១​ ដោយសារឡានបើកបុក

កណ្តាល​ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ១ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក​ ខេត្តកណ្តាល ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍។

ប៉ូលិសនិយាយថា ជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពោលគឺត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុក ខណៈដែលជនរងគ្រោះរូបនេះកំពុងដើរនៅលើផ្លូវជាតិលេខ១។ ក្រោយពីមានហេតុការណ៍កើតឡើងរថយន្តបង្កបានបើកគេចបាត់ ពុំត្រូវបានគេស្គាល់ម៉ាកឬស្លាកលេខនោះទេ។

ប៉ូលិសបន្តថា ជនរងគ្រោះបាត់បង់ជិវិតនោះពុំត្រូវបានស្គាល់អត្តសញ្ញណនោះទេ គឺជនរងគ្រោះជាមនុស្សវិកលចរិក។ ក្រោយពីពិនិត្យនៅកន្លែងកើតហេតុរួចមក សាកសពជនរងគ្រោះត្រូវបានដឹកយកទៅបូជានៅវត្តគីរីរតនារាម ហៅវត្តកំពង់ភ្នំ ស្រុកលើកដែក​៕

adverise with khmeread
tiger
Loading ad ...