ម៉ូតូបើកបុកជាមួយម៉ូតូស្លាប់៤នាក់របួសម្នាក់នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​រវាងម៉ូតូនិងម៉ូតូនៅយប់ថ្ងៃទី៥​ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១ និង៣០នាទីយប់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ស្ថិតក្នុងភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យស្លាប់មនុស្ស៤នាក់និងរបួសម្នាក់។ 

ប៉ូលិសនិយាយថា​ ភាគីម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-4715 អ្នកបើកបរមិនស្គាល់ឈ្មោះ​ អសយដ្ឋាន និងអ្នករួមដំណើរ មិនស្គាល់ឈ្មោះ និងអសយដ្ឋាន បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក៏បុកជាមួយភាគីម៉ូតូម្ខាងទៀត។ 

ចំណែកភាគីម៉ូតូម៉ាក ZOOMER ពណ៌ស គ្មានពាក់ស្លាកលេខ អ្នកបើកបរឈ្មោះ យូ មករា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរនៅ ភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ និងអ្នករួមដំណើរ ០២នាក់ទៀតមាន៖​ ១-​ ឈ្មោះ​ សូ ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច និង២-​ ឈ្មោះ​ សូ ម៉ានាត ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិត្រពាំងចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច  បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ក្នុងដំណើរច្រាស់ទិសគ្នា។ គ្រោះថ្នាក់នេះ​ បង្កឱ្យស្លាប់មនុស្ស៤នាក់ (ស្រី១នាក់), របួសមនុស្សម្នាក់ (ស្រី) ស្រាលនិងខូចម៉ូតូ ០២គ្រឿង (ធ្ងន់)។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ បណ្ដាលមកពីបើកបរដោយល្បឿនលឿន​ ខ្វះការប្រុងប្រយ័ត្ន​ និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ វត្ថុតាងត្រូវបានប៉ូលិសជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកកំពង់ត្រឡាច៕


 

adverise with khmeread
tiger
Loading ad ...