RomeluLukaku: វិស័យបាល់ទាត់អ៊ីតាលីត្រូវបំបាត់ការរើសអើង បើចង់បានកីឡាករល្អមកចូលរួម

        បន្ទាប់ពីរងការប្រមាថបែប​រើស​អើង​ពូជសាសន៍​ពីសំណាក់ក្រុម​អ្នក​គាំទ្រ​របស់​ក្លឹប Cagliari កាលពីថ្ងៃអាទិត្យខ្សែប្រយុទ្ធRomeluLukakuរបស់ក្លឹប Inter Milan​បាន​និយាយថា វិស័យបាល់ទាត់​អ៊ីតាលី​ត្រូវ​តែ​ទប់​ស្កាត់​បញ្ហា​រើសអើង​ពូជសាសន៍ ប្រសិនបើ​​ចង់អូសទាញ​កីឡាករឆ្នើម​ៗ​​មក​មក​កាន់​ក្របខណ្ឌ Serie A ។

        ខ្សែប្រយុទ្ធសញ្ជាតិ​បែលហ្ស៊ិក​រូបនេះ ទើប​នឹង​បាន​លេងពីរ​ប្រកួតប៉ុណ្ណោះ​នៅក្របខណ្ឌអ៊ីតាលី​ បន្ទាប់ពី​ចាកចេញពី​ក្លឹប​ Man Utd។ Lukaku ត្រូវ​បាន​​ស្រែក​ចម្អក​ជា​សំឡេងស្វាចេញ​ពីក្រុមអ្នក​គាំទ្រ​នៅក្រោយ​បង្គោលទី​ នៅពេល​កីឡាករ​រូបនេះ​ចូល​ទៅទាត់​បាល់​ប៉េណាល់ទី​ដែលជួយ​ក្រុម Inter Milan ឈ្នះ ២-១។

        នៅ​ពេល​សួរ​ថា តើ​កីឡាករ​គួរ​ដើរ​ចេញពីទីលាន​ឬយ៉ាងណា​ក្នុង​ករណី​មាន​ការ​ប្រមាថបែប​រើសអើងពូជសាសន៍​បែប​នេះ​។Lukaku បាន​និយាយថា “​ខ្ញុំគិត​ថា ត្រូវ​មានសេចក្តី​ថ្លែងការណ៍​ ពីព្រោះ​វាគឺជា​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ”។

        Lukaku បន្តថា នៅ​អង់គ្លេស​ក៏មាន​បញ្ហា​រើសអើងជាតិសាសន៍ផងដែរ ហើយ​ថា “​បាល់ទាត់គឺជា​ការងារអន្តរជាតិ​ បាល់ទាត់​គឺជា​ភាពចម្រុះនៃវប្បធម៌​ ដូច្នេះ​ប្រសិន​បើ​ចង់​បាន​កីឡាករ​ល្អៗក្នុង​ពិភព​លោក អ្នក​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដថា បើក​ចិត្ត​ទទួល​ពួកគេ​ដោយដៃពីរ ពីព្រោះពួកគេ​ក៏មានបំណង​សម្របខ្លួន​នឹង​វបប្បធម៌នោះដែរ”។

        ឆ្លើយ​តបនឹង​កង្វល់នៃការ​រើសអើងជាតិសាសន៍នេះ អតីត​ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Demba Ba បាន​និយាយថា កីឡាករស្បែកខ្មៅគួរតែពហិការ​ក្របខណ្ឌបាល់ទាត់ Serie A ៕

adverise with khmeread
tiger
Loading ad ...