កងទ័ពអាកាសអាមេរិកកំពុងស៊ើបអង្កេតយន្តហោះចម្បាំង A-10C Thunderbolt II ច្រឡំបាញ់រ៉ុក្កែតមួយគ្រាប់នៅជិតទីក្រុង Tucson

ក្រុមមន្ត្រីកងកម្លាំងទ័ពអាកាសអាមេរិកកំពុងស៊ើបអង្កេត បន្ទាប់ពីយន្តហោះចម្បាំង A-10C Thunderbolt II កំពុងហ្វឹកហាត់ស្រាប់តែបាញ់គ្រាប់រ៉ុក្កែតមួយគ្រាប់នៅជិតទីក្រុង Tucson ក្នុងរដ្ឋអារីហ្សូណា។

មន្ត្រីនៅមូលដ្ឋានកងទ័ពអាកាស Davis-Monthan និយាយថា គ្រាប់រ៉ុក្កែត M-156 បានបាញ់មកដល់ដីកាលពីថ្ងៃព្រហស្បតិ៍នៅម៉ោង ១០ ព្រឹកក្នុងតំបន់វាល់ខ្សាច់ដាច់ស្រយាលមួយឆ្ងាយពីភ្នំ Mount Graham។

ពួកគេនិយាយថា គ្មាននរណាម្នាក់រងរបួសនោះទេ តែបណ្ដាលឱ្យមានការខូចខាត ឬអគ្គិភ័យពីការបាញ់គ្រាប់រ៉ុក្កែតដោយចៃដន្យនៅក្នុងតំបន់ប្រតិបត្តិការយោធា Jackal ដែលស្ថិតនៅចម្ងាយប្រហែល ៦០ ម៉ាយល៍ភាគឦសាននៃទីក្រុង Tucson៕

adverise with khmeread
tiger
Loading ad ...