អតីតស្តេចម៉ាឡេស៊ីមានវិប្បដិសារី ដែលសម្រេចចិត្តរៀបការជាមួយតារាបង្ហាញម៉ូតរុស្ស៊ី ដោយពោលពាក្យមួយយ៉ាងសាហាវបំផុត

ប្តីប្រពន្ធនេះបានរៀបការនៅទីក្រុងមូស្គូកាលពីឆ្នាំមុននៅក្នុងពិធីអ៊ីស្លាមសម្ងាត់មួយ ដែលបានកើតឡើងនៅមុនពេលដែលស្តេច ស៊ុលតង់ ម៉ូហាម៉ាត់ ទី៥ ដាក់រាជបល្ល័ង្ករបស់ទ្រង់នៅខែមករាឆ្នាំនេះ។ របាយការណ៍អំពីការលែងលះរបស់ទ្រង់ជាមួយអតីតបវរកញ្ញាក្រុងមូស្គូនាង Rihana Oksana Veovodina បានបែកធ្លាយនៅខែមិថុនា។

កាសែត Daily Mail របស់អង់គ្លេសបានស្រង់សេចក្តីថ្លែងការណ៍ផ្លូវការមួយដោយព្រះបរមរាជវាំងថា ទ្រង់ ស៊ុលតង់ ម៉ូហាម៉ាត់ ទី៥ អតីតព្រះមហាក្សត្ររបស់ម៉ាឡេស៊ី បានសម្តែងការសោកស្តាយចំពោះ "ជម្រើសផ្ទាល់ខ្លួនដែលបានធ្វើឡើងនៅក្នុងជីវិតឯកជនរបស់ទ្រង់" បន្ទាប់ពីទ្រង់បានរៀបការជាមួយរាជនីសម្រស់រុស្ស៊ី Rihana Oksana Veovodina។

យោងតាមសេចក្តីថ្លែងការណ៍នេះ "រឿងនេះបានបង្កភាពច្របូកច្របល់ក្នុងចំណោមប្រជាជន ដែលនាំឱ្យមានការខ្វែងគំនិតគ្នាពេញបណ្តាញសង្គម នៅពេលវាត្រូវបានដុតបញ្ឆេះឡើងដោយពាក្យចចាមអារ៉ាមមិនអាចជឿទុកចិត្តបាន"។

ឯកសារបានបន្តថា ទ្រង់ស៊ុលតង់ ដែលបានបោះបង់រាជបល្ល័ង្កកាលពីខែមករា ប៉ុន្តែនៅតែជាអភិបាលរដ្ឋ Kelantan បានអះអាងថា ទ្រង់និងនាង Rihana បានលែងលះគ្នា ដោយពន្លះអតីតប្រពន្ធរបស់ទ្រង់ថា "ពូកែនិយាយកុហកនៅក្នុងបណ្តាញសង្គម"។

ទ្រង់បានលើកអំណះអំណាងឡើងថា នាង "បានបរិយាកេរ្តិ៍គ្រួសាររាជវង្ស" ដោយបង្ហោះសារ Twitter ជាច្រើន ដែលបង្កឱ្យមានជម្លោះលែងលះនេះ៕

adverise with khmeread
tiger
Loading ad ...