ប្រធានក្លឹប Barcelona: Lionel Messi មានសិទ្ធិចាកចេញ​ពី​ក្លឹប Barcelona នៅ​រដូវក្តៅឆ្នាំក្រោយ

        ប្រធាន​​ក្លឹប Barcelona លោក Josep Maria Bartomeuនិយាយាថា កីឡាករ Lionel Messi មាន​សេរីភាពក្នុង​ការ​សម្រេចចិត្ត​ពីអនាគត​របស់ខ្លួន​និងអាច​ចាកចេញ​ពី​ក្លឹប Barcelona នៅ​រដូវក្តៅឆ្នាំក្រោយ​ ប្រសិនបើ​គាត់ចង់​។

        កីឡាករកំពូលសញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​នៅ​សល់កិច្ច​សន្យាដល់​ឆ្នាំ​២០២១ ​ជាមួយ​ពហុកីឡាដ្ឋាន Nou Camp ប៉ុន្តែ​លោក Josep បាន​ផ្តល់សេរីភាព​ដល់​Messi នៅ​ពេល​និយាយដល់​ការ​គ្រប់គ្រងអនាគត​របស់ខ្លួន​។

        សេចក្តី​រាយការណ៍​នៅ​អេស្ប៉ាញ​បានធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ដើម​សប្តាហ៍នេះ នៅពេល​មាន​ការលើកឡើងថា Messi អាចនឹង​ចាកចេញ​ដោយ​ឥតតម្លៃផ្ទេរ​នៅ​ដំណាច់​រដូវកាល​ឆ្នាំ ២០១៩/២០​ នេះ។

        ប្រធាន​ក្លឹប Barcelona បាននិយាយថា “​Messi បាន​ចុះកិច្ច​ព្រមព្រៀងដល់ឆ្នាំ​២០២១​ ។ វាជាការ​ព្រមព្រៀងគ្នា​ថា បើកផ្លូវឲ្យចាកចេញនៅ​ដំណាក់កាលចុងក្រោយ​នៃ​រដូវកាលហើយMessi​ មាន​សិទ្ធិក្នុងការចាកចេញ។ គាត់មានសេរីភាព​ក្នុងការ​សម្រេចពីអនាគត​”៕

adverise with khmeread
tiger
Loading ad ...