ស្រ្តីជាកម្មករសំណង់ម្នាក់បានស្លាប់ដោយឆក់ចរន្តអគ្គិសនីនៅក្រុងព្រះសីហនុ

ព្រះសីហនុ​ ៖​ ស្រ្តីជាកម្មករសំណង់ម្នាក់បានស្លាប់ដោយឆក់ចរន្តអគ្គិសនី ក្រោយពីដើរជាន់ប៉ះខ្សែធ្លាក់លើដី ដែលមានចរន្តភ្លើងនៅខាងមុខការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុម០៩ ភូមិ០២ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ពេលដើរទៅរកទិញបារីឱ្យប្តីគាត់​ កាលពីម៉ោងជាង១១ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។ 

ប៉ូលិសនិយាយថា​ ស្ត្រីរងគ្រោះឈ្មោះ សៅ សាម៉ុន អាយុ៥៤ឆ្នាំ មុខរបរធ្វើកម្មករសំណង់ ជនជាតិខ្មែរមានស្រុកកំណើត សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយកើតហេតុក៏មានវត្តមានលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធចុះទៅពិនិត្យផ្ទាល់ផងដែរ។

ប្រធានអង្គភាព អគ្គិសនីខេត្តព្រះសីហនុថ្លែងបញ្ជាក់ជុំវិញករណីនេះថា ករណីឆក់នេះគឺបណ្តាលមកពីជនរងគ្រោះដើរជាន់ប៉ះលើខ្សែកាបអុបទិក ដែលធ្លាក់លើដី (មិនមែនជាខ្សែរបស់អង្គភាពអគ្គិសនីនោះទេ)។ ខ្សែកាបដែលធ្លាក់នាំឱ្យឆ្លងឆក់មនុស្សស្លាប់នេះ ជាខ្សែកាបរបស់ក្រុមហ៊ុនឯកជន ដែលអូសគ្មានសណ្តាប់ធ្នាប់ មិនគោរពបទដ្ឋានបច្ចេកទេស និងអូសគងលើខ្សែអតិថិជនដែលធ្វើឱ្យដាច់រលាត់ រហូតបណ្តាលឱ្យឆ្លងចរន្តភ្លើងបែបនេះ​។ 

ក្រោយការពិនិត្យកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ជាមួយនឹងការបន្តនីតិវិធីផ្សេងៗដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab