ខូចម៉េះ, នារីម្នាក់ខ្ចីទូរស័ព្ទតេមួយភ្លែតយកគេចបាត់៤ថ្ងៃទើបចាប់បាន

កណ្តាល​ ៖​ ស្ត្រីម្នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួននៅថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងករណីឆបោកយកទូរស័ព្ទដៃបង្កឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ វេលា​ម៉ោង៣ និង១៥នាទីរសៀល នៅចំណុច ភូមិស្វាយជ្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ស្រ៊ៀង ខុំ ភេទប្រុស អាយុឆ្នាំ៤៥ឆ្នាំ មុខរបររត់ម៉ូតូកង់បីស្នាក់នៅ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះបាត់បង់ទូរស័ព្ទម៉ាកវីវ៉ូ១គ្រឿងសេរី 93.10។ ចំណែកជនសង្ស័យឈ្មោះ ពូន សម្ភស្ស ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិត នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប៉ូលិសបន្តថា​ ដំបូងជនសង្ស័យបានហៅម៉ូតូកង់បីជិះទៅកំបូលដោយនិយាយថាទៅយកលុយពីបងបន្ដិច។ ក្រោយជនសង្ស័យបានខ្ចីទូរស័ព្ទម៉ាកវីវ៉ូ របស់ជនរងគ្រោះតេទៅបង ពេលដល់កំបូលរកបងមិនឃើញត្រឡប់មកវិញតថ្លៃជិះទៅភ្នំបាសិតរកមិត្តភក្តិមិនឃើញមកវិញ។ លុះដល់ហាង១នៅក្បែវត្តតាភេមជនសង្ស័យប្រើល្បិចចុះរកបងបន្តិចហើយគេចខ្លួនបាត់។
 
លុះមកដល់ថ្ងៃទី៦ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីជនរងគ្រោះបានជួបជនសង្ស័យនៅមុខរោងចក្រឈុនហុង ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំបែកចាន ទើបនាំខ្លួនយកមកប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់តែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា​ ខ្លួនពិតជាបានយកទូរស័ព្ទម៉ាកវីវ៉ូ របស់ជនរងគ្រោះទៅលក់នៅក្នុងបូរីកំបូលបានចំនួន៥០$។ ករណីនេះកម្លាំងប៉ូលិសជំនាញស្រុកបានបន្តចាត់ការបញ្ជូនទៅតុលាការតាមនីតីវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab