ថ្ងៃមុនចិនថ្ងៃនេះរុស្ស៊ីវិញម្តង! ស្រីៗដណ្តើមគ្នាទិញខោអាវលក់បញ្ចុះតម្លៃ១ឈុត១កាក់យ៉ាងប្រសាច, បើកលក់ត្រឹម ៥ នាទីអស់ខោអាវពីហាងរលីង

នេះគឺជាគ្រាមួយដែលស្រីៗដើរផ្សារវីវក់រាប់រយនាក់បានប្រញីគ្នាដណ្តើមយកខោអាវដែលមានតម្លៃត្រឹមតែមួយកាក់ប៉ុណ្ណោះក្នុងមួយឈុតនៅក្នុងហាងលក់ទំនិញមួយ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៦កញ្ញា។

គេអាចមើលឃើញស្រីៗជាច្រើនដណ្តើមយកខោអាវពីដៃគ្នាទៅវិញទៅមកយ៉ាងអនាធិបតេយ្យដើម្បីទទួលបានសម្លៀកបំពាក់ថោកៗ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងហាងលក់ខោអាវមួយនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប Stolitsa ក្នុងទីក្រុង Vladikavkaz នៅតំបន់ North Ossetia-Alania ភាគពាយព្យនៃប្រទេសរុស្ស៊ី។

ខណៈហាងបើកបានតែមួយភ្លែត ទិដ្ឋភាពក្នុងហាងនេះបានប្រែក្លាយដូចជាកន្លែងប្រកួតកីឡាចំបាប់យ៉ាងរហ័ស ដោយមានអ្នកខ្លះស្រែកជំទាលឮៗពេញហាងទៀតផង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ហាងលក់សម្លៀកបំពាក់នេះកំពុងផ្តល់ជូននូវទំនិញតម្លៃត្រឹមតែ ១ RUB ប៉ុណ្ណោះ ហើយការលក់ថ្ងៃធម្មតាបានផ្តល់ការចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកទិញ ហើយមានមនុស្សជាច្រើនឈរតម្រង់ជួរយ៉ាងវែងនៅខាងក្រៅហាង មុនពេលវាបើកទ្វារ។

របាយការណ៍បានសរសេរថា អ្នកទិញអីវ៉ាន់ស្រីៗដ៏រំភើបរាប់រយនាក់បានប្រមូលទិញខោអាវអស់រលីងពីហាងក្នុងរយៈពេលតែ ៥ នាទីដំបូងប៉ុណ្ណោះ។

គូរបញ្ជាក់ថា ថ្មីៗនេះនៅទីក្រុងសិនចិនក្នុងប្រទេសចិនក៏មានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងដែរ នៅពេលផ្សារ Costco របស់អាមេរិកបើកនៅក្នុងទីក្រុងនេះជាលើកដំបូង ហើយមនុស្សសម្រុកចូលដណ្តើមគ្នាទិញអីវ៉ាន់យ៉ាងប្រញីដូចគ្នា បង្ខំឱ្យផ្សារប្រញាប់បិទទ្វារជាបន្ទាន់៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab