ម្តាយសម្រាលកូនទើបបាន៨ខែ ធ្វើអត្តឃាតចោលកូនស្រី ក្រោយកើតជំងឺ Depression ខ្លាំងពេក តែសរីរាង្គរបស់នាងនឹងត្រូវបរិច្ចាគជួយជីវិតមនុស្ស៤នាក់ផ្សេងទៀត

ម្តាយវ័យក្មេងម្នាក់ ដែលទើបសម្រាលកូនអាយុ ៨ ខែ ត្រូវគេគិតថាបានសម្លាប់ខ្លួន បន្ទាប់ពីទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្តខ្លាំងពេក។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៦កញ្ញា។

នាង Chloe McDaid អាយុ ២៤ ឆ្នាំ ដែលរស់នៅទីក្រុង Wallasey ក្នុងខេត្ត Merseyside ប្រទេសអង់គ្លេស ត្រូវបានគេពិពណ៌នាថាជា "មិត្តភក្តិរបស់មនុស្សគ្រប់គ្នា" ដែលស្នាមញញឹមរបស់នាងអាចជួយបំភ្លឺបន្ទប់មួយបាន។

ប៉ុន្តែនាងត្រូវបានឪពុករបស់នាងរកឃើញស្លាប់នៅថ្ងៃទី ២ ខែកក្កដា ហើយម្តាយរបស់នាងឈ្មោះ Mandy អាយុ ៥៤ ឆ្នាំឥឡូវបានចេញសារលិខិតខូចចិត្តមួយអំពីនាង។

លោកស្រី Mandy បានពណ៌នាកូនស្រីគាត់ថាជា "ម្តាយដ៏អស្ចារ្យ" ចំពោះកូនស្រីរបស់នាងឈ្មោះ Melodie ហើយនិយាយថា Chloe McDaid បានជួយសង្គ្រោះជីវិតមនុស្ស ៤ នាក់ទៀត បន្ទាប់ពីកូនស្រីស្លាប់ទៅរបស់លោកស្រីបានចុះឈ្មោះជាអ្នកបរិច្ចាគសរីរាង្គ៕ 

adverise with khmeread
tiger
Loading ad ...