adverise with khmeread 2015 01 01t041003z1918715335gm1eb110xjo01rtrmadp3korea north

ប្រធានាធិបតី Obama ដាក់ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​កូរ៉េខាងជើង​

    ​ប្រធានាធិបតី​លោក Barack Obama បានចេញ​បញ្ជា​ឲ្យ​ដាក់ទណ្ឌកម្ម​ថ្មី​ទៅលើ​ប្រទេស​កូរ៉េខាងជើង បន្ទាប់ពី​សាកល្បង​គ្រាប់​នុយ​ក្លេរ​អ៊ែរ និង​បង្ហោះ​ផ្កាយរណប​ខុសច្បាប់​។ នេះ​បើតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

​    ​ទណ្ឌកម្ម​នេះ​បាន​បង្កក​អចលនទ្រព្យ​រដ្ឋាភិបាល​កូរ៉េខាងជើង​នៅក្នុង​អាមេរិក​និង​ផ្អាក​ផលិតផល​អាមេរិក​នាំចេញ ឬ​វិនិយោគ​នៅ​ប្រទេស​កូរ៉េខាងជើង​។​

​    ​បទបញ្ជា​ដាក់ទណ្ឌកម្ម​នេះ​ក៏មាន​សិទ្ធិអំណាច​ក្នុង​ការចុះ​ក្នុង​បញ្ជីខ្មៅ​មនុស្ស​គ្រប់គ្នា រាប់ទាំង​មនុស្ស​ដែល​ពុំមែន​ជា​ជនជាតិ​អាមេរិក ដែល​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង​។

​    ​
​    ​ការសាកល្បង​គ្រាប់​នុយ​ក្លេរ​អ៊ែរ​នៅ​ថ្ងៃទី​៦ មករា និង​បង្ហោះ​ផ្កាយរណប​នៅ​ថ្ងៃទី ខែកុម្ភៈ​គឺជា​ការរំលោភបំពាន​ការដាក់ទណ្ឌកម្ម​របស់​អង្គការ UN ដែលមាន​ស្រាប់​។​

​    ​បទបញ្ជា​នៃ​ទណ្ឌកម្ម​នេះ​រួមបញ្ចូល​ទាំង​វិធានការ​នានា​ពី​ការដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​បាន​ព្រមព្រៀង​នាពេល​ថ្មីៗ​នេះ​។ វា​ជា​ទណ្ឌកម្ម​ដ៏​តឹងរ៉ឹង​បំផុត​ប្រឆាំង​កូរ៉េខាងជើង ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​នោះទេ​ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​មកនេះ​។​

​    ​ការដាក់ទណ្ឌកម្ម​នេះ​ត្រូវបាន​អនុម័ត​ទាំង​ក្នុង​សភា និង​អនុម័ត​ដោយ​ប្រ​ធានា​ធាប​តី Obama ក្នុង​ខែកុម្ភៈ​។​

​    ​អ្នកនាំពាក្យ​នៅ​សេត​វិមាន​លោក Josh Earnest បាន​និយាយថា "​អាមេរិក​និង​សហគមន៍​សកលលោក​នឹងមិន​អត់ធ្មត់​ជាមួយ​សកម្មភាព​សកម្ម​ភាព​នុយ​ក្លេរ​អ៊ែរ និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង​នោះទេ  ហើយ​យើង​នឹង​បន្ដ​ធ្វើឱ្យ​ខាតបង់​ដល់​កូរ៉េខាងជើង​រហូតដល់​ប្រទេស​នេះ​អនុលោម​តាម​កាតព្វកិច្ច​អន្ដរជាតិ​របស់ខ្លួន​"​។​

​    ​លោក Obama បាន​និយាយ​អំពី​ការដាក់ទណ្ឌកម្ម​នោះ​ថា "​គោលដៅ​នោះ​មិន​ផ្តោតលើ​ប្រជាជន​កូរ៉េខាងជើង​ទេ​" ប៉ុន្តែ​បានលើកឡើង​ថា ថ្នាក់ដឹកនាំ​ប្រទេស​នេះ​គួរតែ​បន្ទោស​ខ្លួនឯង​ទើបត្រូវ​៕

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់