សូម្បីតែបក្សីក៏កុំកួនដែរ! ហ្វូងក្អែកជាច្រើនសងសឹកបុរសម្នាក់ ដោយវាយប្រហារគាត់រាល់ថ្ងៃច្រើនជាង ៣​ ឆ្នាំ ហើយមូលហេតុសងសឹកហួសចិត្តនឹកស្មានមិនដល់

វា​ហួសចិត្តពេកហើយ ពេលដែល​បុរស​ម្នាក់​ត្រូវបាន​ហ្វូង​ក្អែក​តាម​វាយ ប្រហារ​សងសឹក​រាល់ថ្ងៃ​អស់​រយៈពេល​បី​ឆ្នាំ​ចាប់តាំងពី​កូន​របស់​ពួកវា​ងាប់​ក្នុង​ដៃ របស់គាត់​មក​។ 

បុរស​ដែលមាន​ឈ្មោះ Shiva Kewat មកពី​រដ្ឋ​ Madhya Pradesh ប្រទេស​ឥណ្ឌា សារភាពតាមពិតថា ​គាត់​បាន​ព្យាយាម​ជួយ សង្គ្រោះ​កូន​ក្អែករបស់ពួកវា ​បន្ទាប់ពី​កូនក្អែកជាប់​ក្នុង​សំណាញ់​ដែក​។​ ប៉ុន្តែ​ជួយ​មិនបាន​សម្រេច វា​ក៏​ងាប់​ទៅ ហើយប្រហែលជា​ហ្វូង​ក្អែក​ស្មានថា ​គាត់​ជា​អ្នក​សម្លាប់​កូនក្អែក ទើបពួកវា​តាម ចងអាឃាត​គាត់​មិន​ឈប់​បែបនេះ​។​

ពេលនេះ បុរស​ជា​កម្មករ​ដែល​តែងតែ​រង​ការវាយប្រហារ​ពី​ហ្វូងបក្សី​ខាងលើ​ត្រូវ​កាន់ រំពាត់​តាម​ខ្លួន​ជានិច្ច​រាល់ពេល​ចេញពីផ្ទះ ដើម្បី​វាត់​បង្អើល​ហ្វូងបក្សី​ក្នុងករណី​ពួកវា វាយប្រហារ​គាត់ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Times of India​។​

យ៉ាងណាមិញ ​ពួកវា​តាម​វាយប្រហារ​សងសឹក​គាត់​មិន​ឈប់​យ៉ាងណាក្ដី ក៏​គាត់​និយាយថា គាត់​គ្រាន់តែ​ការពារ​ខ្លួន​ប៉ុណ្ណោះ គឺ​គ្មាន​បំណង​ធ្វើឱ្យ​ពួកវា​ឈឺចាប់​ឡើយ​៕

 

adverise with khmeread
tiger
Loading ad ...