ជម្លោះអ្នកជិតខាង! អ្នកហូបបួសប្តឹងអ្នកហូបសាច់ទៅតុលាការ រឿងបបួលមិត្តភក្តិមកអាំងសាច់រាល់ថ្ងៃ

មនុស្សភាគច្រើនពិតណាស់ប្រាកដជាពេញចិត្តបំផុតជាមួយនឹងក្លិនសាច់ឈ្ងុយៗដែលគ្រាន់តែនឹកឃើញគឺកូរពោះយ៉ាងខ្លាំង ប៉ុន្តែផ្ទុយទៅវិញស្រ្តីម្នាក់បានសម្រេចចិត្តប្តឹងអ្នកជិតខាងរបស់នាង ជុំវិញបញ្ហាដែលពួកគេបានដុតសាច់នៅខាងក្រៅផ្ទះស្ទើររាល់ថ្ងៃ។

នាង Cilla Carden អ្នកតមសាច់មួយរូបមកពីទីក្រុង Perth ប្រទេសអូស្រ្តាលី បានប្រាប់ទៅវេបសាយ 9 News ថា នាងពិតជាមានការខកចិត្តយ៉ាងខ្លាំងជុំវិញការសម្រេចចិត្តដុតសាច់នៅទីធ្លាក្រៅផ្ទះរបស់អ្នកជិតខាងរបស់នាង ហើយវាបានធ្វើឱ្យនាងមិនអាចចេញក្រៅស្រូបខ្យល់បរិសុទ្ធបានទេ។

នាងបាននិយាយថា "ពួកគេបានដាក់ចង្ក្រានដុតសាច់នៅទីនោះ ហើយខ្ញុំធំក្លិនខ្លាំងជាងគេគឺត្រី។ ខ្ញុំមិនអាចរីករាយលំហែលកាយនៅទីធ្លាក្រៅផ្ទះរបស់ខ្ញុំបានទេ ខ្ញុំមិនអាចចេញក្រៅបានទេ"។ នាងជឿថា ការដុតសាច់របស់អ្នកជិតខាងនាងគឺជា "ចេតនា"។

នាង Carden បាននិយាយថា នាងក៏ខឹងនឹងផ្សែងបារី និងសំឡេងក្មេងលេងបាល់បោះដែរ។ ប៉ុន្តែអ្នកជិតខាងនាងបាននិយាយប្រាប់ទៅវេបសាយ 9 News ថា ពួកគេបានយកចង្រ្កានអាំងសាច់ និងបង្គោលបាល់បោះនោះចេញអស់ហើយ។ យ៉ាងណាក្តី​ នាង Carden នៅតែប្តឹងអ្នកជិតខាងនាងទៅតុលាការ។ សំណើរបស់លោកស្រីត្រូវបានបដិសេធដោយសាលាក្តីរដ្ឋបាលអូស្រ្តាលីខាងលិច។ នេះបើយោងតាមវេបសាយ The Evening Standard។ នាងបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់តុលាការមួយនោះ ហើយការប្តឹងឧទ្ធរណ៍របស់នាងមួយនោះក៏ត្រូវបានបដិសេធផងដែរ។

ប៉ុន្តែយោងតាមសេចក្តីរាយការណ៍របស់អូស្រ្តាលីបានឱ្យដឹងថា Carden គឺនៅតែគ្រោងបន្តការតស៊ូផ្នែកច្បាប់របស់នាង។ ហើយទន្ទឹមនឹងនោះមនុស្សមួយចំនួនមានគម្រោងធ្វើសាច់អាំង BBQ ដើម្បីចម្អកដល់នាងផងដែរ ដោយពួកគេបានបង្កើតព្រឹត្តិការណ៍មួយនៅលើ Facebook មានឈ្មោះ Community BBQ for Cilla Carden (សហគមន៍ BBQ សម្រាប់ Cilla Carden) នៅថ្ងៃ ១៩ខែតុលាខាងមុខក្នុងទីក្រុង Perth ដែលមានមនុស្សចូលរួមរាប់ពាន់នាក់ភ្លាមៗ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab