នាយករដ្ឋមន្ត្រីឥណ្ឌាលួងអ្នកវិទ្យាសាស្ត្រកុំឱ្យយំ បន្ទាប់ពីយានស្រាវជ្រាវទំនងធ្លាក់ខូចនៅលើផ្ទៃព្រះចន្ទ

យានចុះចតលើព្រះចន្ទរបស់ឥណ្ឌាបានបរាជ័យក្នុងការចុះចតលើផ្ទៃព្រះចន្ទដោយសុវត្ថិភាព បន្ទាប់ពីវាបាត់បង់ការទាក់ទងពេលហៀបនឹងចុះដល់ផ្ទៃព្រះចន្ទប្រហែល ២,១ គីឡូម៉ែត្រ។

បន្ទាប់ពីអ្វីដែលពីដំបូងហាក់ដូចជាការចាប់ផ្តើមប្រកបដោយជោគជ័យ ទិន្នន័យសម្រាប់យានបេសកកម្មរបស់ Chandrayaan 2 ឈ្មោះ Vikram បានចាប់ផ្តើមបង្ហាញ "ភាពរអាក់រអួល" ក្នុងអំឡុងពេលចុះចត ដែលបង្ហាញថា វាមិនត្រូវបានចុះចតដោយរលូនទេ។

ហើយមួយសន្ទុះក្រោយមក ការប្រាស្រ័យទាក់ទងជាមួយយាននេះបានបាត់បង់ដោយមិនដឹងថាជោគវាសនារបស់វាទៅជាយ៉ាងណា នៅពេលវាហៀបនឹងទៅដល់ផ្ទៃព្រះចន្ទប្រមាណជាង ១ គីឡូម៉ែត្រទៀត។

ក្រោយការបរាជ័យដែលមិនបានរំពឹងទុកនេះបានកើតឡើង អ្នកវិទ្យាសាស្ដ្រឥណ្ឌាមួយចំនួនចាប់ផ្តើមពិបាកចិត្ត និងខ្លះទៀតបានស្រក់ទឹកភ្នែក។ ប៉ុន្ដែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដែលមានវត្តមាននៅមណ្ឌលវិទ្យាសាស្ដ្រ ISRO បានលួងលោមអ្នកវិទ្យាសាស្ដ្រទាំងអស់នោះ។

គាត់បាននិយាយទៅកាន់អ្នកវិទ្យាសាស្ដ្រថា "ជីវិតតែងតែមានឡើងមានចុះ អ្វីដែលអ្នកទាំងអស់គ្នាបានសម្រេច គឺមិនមែនជាសមិទ្ធិផលតូចតាចនោះទេ"។

គាត់បន្តថា "ប្រសិនបើអ្នកប្រវត្តិវិទូនាពេលបច្ចុប្បន្នសរសេរអំពីឧបទ្ទវហេតុនៅថ្ងៃនេះពួកគេប្រាកដជានិយាយថាបានបំផុសគំនិតដោយការពិពណ៌នាអំពីមនោសញ្ចេតនារបស់យើងអំពីព្រះចន្ទពេញមួយជីវិតគឺយាន Chandrayaan នៅក្នុងដំណើរចុងក្រោយយ៉ាងលឿនដើម្បីឱបព្រះចន្ទ"៕

 

adverise with khmeread
tiger
Loading ad ...