ឃាត់ជនសង្ស័យ៤នាក់កំពុងពួនសម្ងំជក់គ្រឿងញៀនក្នុងបន្ទប់ទឹក

កណ្តាល​ ៖​ ជនសង្ស័យ៤នាក់ត្រូវបានប៉ូលិសស្រុកល្វាឯមឃាត់ខ្លួនក្នុងករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់​ កាលពីថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦នៅចំណុច បន្ទប់ទឹកក្នុងផ្ទះទុកចោល ស្ថិតនៅភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន៖​ ១-ឈ្មោះ ហេង រ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងនាឡិកាមានទីលំនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម, ២-ឈ្មោះ ឡាង តារា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម, ៣-ឈ្មោះ ភ្លាម វិសាល ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ​ មានទីលំនៅ ភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម និង៤-ឈ្មោះ លន ចំរើន ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ​ មានទីលំនៅ ភូមិ អរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

វត្ថុតាងចាប់យកបាន​ ១-ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀន មេតំហ្វេតាមីនចំនួន០៦( កញ្ចប់តូច ០៥,មធ្យម ០១), ២-ទូរស័ព្ទចំនួន ០៣គ្រឿង ម៉ាក Camfone ចំនួន ០១គ្រឿង និង Huawei ០២ គ្រឿង, ៣-ម៉ូតូ ម៉ាក សង់ ប៊ិច ស្លាកលេខ ភ្នំពេញ 1BF-5034 ចំនួន០១គ្រឿង, ៤-សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់មួយចំនួន។

ប៉ូលិសបន្តថា​ នៅថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៦មានប្រជាពលរដ្ឋល្អបានរាយការណ៍ថា មានមុខសញ្ញាកំពុងនាំគ្នាជក់ថ្នាំនៅចំណុចកើតហេតុខាងលើ។ ពេលនោះកម្លាំងប៉ូលិសប៉ុស្តិ៍អរិយក្សត្រ បានចុះទៅដល់ចំណុចកើតហេតុឃើញជនសង្ស័យកំពុងប្រើប្រាស់ក៏បាននាំខ្លួនមកប៉ុស្តិ៍ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡាង តារា ហៅអៀច បានឆ្លើយសារភាពថា នៅព្រឹកថ្ងៃកើតហេតុខ្លួនរួមទាំងបក្ខពួកមានឈ្មោះ ភ្លាម វិសាល និង លន ចំរើន គឺកំពុងជក់ថ្នាំញៀននេះ។ ចំណែកឈ្មោះ ប៊ី គឺអង្គុយមើលពួកខ្ញុំជក់ ព្រោះវាអត់ចេះជក់ទេ ហើយក៏មិនជាប់ពាក់ព័ន្ធអ្វីដែរហើយថ្នាំញៀននេះឈ្មោះ ឡាង តារា ឆ្លើយថាទិញពី ឈ្មោះ ហេង រ៉ា ធ្វើជាងនាឡិកានៅជិតកំពង់ចម្លងអរិយក្សត្រ ចាស់ចំនួន០១កញ្ចប់តម្លៃ ១០ ម៉ឺនរៀល ហើយយកមករំលែកបានចំនួន ០៦ កញ្ចប់ ដើម្បីទុកសម្រាប់ចែកគ្នាជក់។

ដោយយោងតាមចម្លើយសារភាពរបស់ឈ្មោះ ឡាង តារា ហៅ អៀចបានឆ្លើយពេលនោះ លោក អធិការបានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ូលិសប៉ុស្តិ៍ បានឈានដល់ការឃាត់ខ្លួនឈ្មោះ ហេង រ៉ា បន្តទៀត នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហេង រ៉ា បានសារភាពថា ខ្លួនពិតជាបានលក់ឱ្យឈ្មោះ ឡាង តារា ពិតប្រាកដមែន។ 

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកល្វាឯម ដើម្បីចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16