យុវជនម្នាក់បានស្លាប់ភ្លាម និងម្នាក់ទៀតបានស្លាប់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ យុវជន២នាក់បានស្លាប់បន្ទាប់ពីរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបុកហើយកិនពីលើកាលវេលាម៉ោង១១ និង៣០យប់ ថ្ងៃសៅរ៍ទី៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចមុខសាលាខណ្ឌកំបូលក្នុង សង្កាត់កំបូល ខណ្ឌកំបូល ហើយសពរងគ្រោះមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញរថយន្តហ៊ីយ៉ានដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-0382 ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅបុកម៉ូតូស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1P. 9244 ជិះដោយយុវជនពីរនាក់ធ្វើដំណើរពីកើតទៅលិចពេញទំហឹងហើយកិនយុវជនម្នាក់ ស្លាប់មួយរំពេច។  ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅសង្គ្រោះជីវិត តែកម្មអកុសលបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពរងគ្រោះទាំងពីរនាក់ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ និងស្រាវជ្រាវ រកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...