ឃាត់ជនសង្ស័យ២នាក់ប៉ុនប៉ងលួចម៉ូតូនៅសង្កាត់ឫស្សីកែវ

ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌឬស្សីកែវបានឃាត់ជនសង្ស័យ២នាក់ក្នុងករណីប៉ុនប៉ងលួចម៉ូតូថ្ងៃទី០៨ សីហា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣៥នាទីអធ្រាត្រ នៅចំណុចផ្លូវខាងសារិន ក្រុមទី៧ ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឫស្សីកែវ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ហៀង បញ្ញា ហៅញ៉ាញ់ ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវជាតិលេខ៥ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) និង២-ឈ្មោះ គឹម វាសនា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ  មុខរបរមិនពិតប្រាកដ (មានសារធាតុញៀនក្នុងខ្លួន)។ 

សម្ភារៈដកហូតរួមមាន​ ១-ដែកសំប៉ែតកែច្នៃសម្រាប់កាច់សោកម៉ូតូ ពីរដើម, ២-សោខ្សៀលេខ៨មួយដើម, ៣-ម៉ូតូមួយគ្រឿងសម្រាប់ជិះធ្វើសកម្មភាព ម៉ាកវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ ១D-១៤៩០។ 

ជនសង្ស័យត្រូវបាននាំយកមកប៉ុស្តិ៍ ដើម្បីសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab