ដោយសារទំនាស់ដីធ្លីស្ត្រីម្នាក់ក្លាយជាឃាតករបាញ់ស្លាប់២នាក់ប្តីប្រពន្ធ

​មណ្ឌលគិរី​ ៖​ មានករណី​ឃាតកម្ម​មួយ​ដោយ​ស្ត្រី​ម្នាក់​ជា​ឃាត​ករបាន​បាញ់សម្លាប់​ប្តី​ និង​ប្រពន្ធ​ស្លាប់​ដោយសារ​រឿង​ទំនាស់​ដីធ្លី​កើតឡើង​ចំណុច​ព្រៃ​ខៀវ​ភូមិសាស្ត្រ​ ស្រុក​កោះ​ញែក ​ខេត្តមណ្ឌលគិរី​ កាលពី​យប់​ថ្ងៃទី​៧ ​ខែកញ្ញា​ ឆ្នាំ​២០១៩​។​

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ ​រ៉ា​ ហៅ​ម៉ៅ ​ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ ​មុខរប​រកសិករ ​ស្នាក់នៅ​បណ្ដោះអាសន្ន​ភូមិ​ឃុំ​កើតហេតុ​ ត្រូវ​ជនសង្ស័យ​បាញ់​១​គ្រាប់​ត្រូវចំ​ក្រោម​ដោះ​ខាងឆ្វេង​ធ្លាយ​ចេញមក​ក្រោម​ក្លៀក​ខាងស្ដាំ ​បណ្ដាលឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​។ ចំណែកប្រពន្ធឈ្មោះ ​អាន​ អុល​​អាយុ​៣៤​ឆ្នាំ ​មុខរបរ​កសិករ​​ ត្រូវ​ជនសង្ស័យ​បាញ់​ចំនួន​២​គ្រាប់​គ្រាប់​ទី​១-​ត្រូវចំ​ចូល​ពីលើ​ចង្កេះ​ឆ្វេង​ផ្នែក​ខាងក្រោយ​ចេញមក​ក្រោម​ដោះ​ក្បែរ​ចុងដង្ហើម​ផ្នែក​ខាងឆ្វេង​ និងគ្រាប់​ទី​២-ត្រូវចំ​គល់​ដោះ​ខាងឆ្វេង​ផ្នែក​ខាងក្រោម​ចេញមក​ខាងលើ​ចុង​ដោះ​ខាងឆ្វេង​បណ្ដាលឱ្យ​ស្លាប់​នៅតាម​ផ្លូវ​ពេល​ដឹក​យកមក​មន្ទីរពេទ្យ។

​ឯជនសង្ស័យ​ឈ្មោះ​យាយ​អាន​ ភេទ​ស្រី​ មុខរបរ​កសិករ​ ស្នាក់នៅ​កន្លែងកើតហេតុ​បាន​គេចខ្លួន​ហើយសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន។ ​មូលហេតុ​បណ្តាលមកពី​ទំនាស់​រឿង​ដីធ្លី​។​ ​

កម្លាំងប៉ូលិស​ជំនាញ​​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តសហការ​ជាមួយ​កម្លាំង​ប៉ូលិសស្រុក​កោះ​ញែក​កម្លាំង​អាវុធហត្ថ​ស្រុក​ កំពុង​ចុះ​ស្រាវជ្រាវ​ចាប់​មុខសញ្ញា​ដើម្បី​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab