អ្នកសុំទាន២នាក់សុំនៅទីក្រុងដូចគ្នា ១ក្លាយជាសេដ្ឋី ១ក្លាយជាអ្នកក្រដដែល, អ្នកសុំទានក្លាយជាអ្នកមានប្រាប់ទិកនិកមួយដាច់ផ្ងារ

សំណើច ៖ អាលី និង អាលីប ជាមិត្តភិត្តរួមអាជីពសុំទានជាមួយគ្នានៅតាមតំបន់ផ្សេងៗគ្នាក្នុងទីក្រុងឡុងដ៍។ អាលីបសុំទានយូរម៉ោងដូចអាលីដែរ ប៉ុន្តែសុំមួយថ្ងៃបានតែ២ទៅ៣ផោនប៉ុណ្ណោះក្នុងមួយថ្ងៃ។ 

អាលីមកផ្ទះវិញជាមួយវ៉ាលិសដាក់លុយពេញៗសុទ្ធតែក្រដាស ១០ ផោន ជិះឡាន Mercedes រស់នៅក្នុងផ្ទះវីឡាធំ និង មានលុយច្រើនសម្រាប់ចាយវាយតាមទំនើងចិត្ត។ 

អាលីបសួរអាលី ៖ "អញសុំទានយូរដូចហ្អែងដែរ ម៉េចហ្អែងបានលុយសុទ្ធតែក្រដាស ១០ ផោនពេញវ៉ាលិសចឹងហ្អ៎ា?"។ 

អាលីតបវិញថា "មើលសញ្ញាលើ បដារ​បស់ហ្អែងមើល៎ សរសេរថាម៉េច?"។ សញ្ញារបស់អាលីបសរសេរថា "ខ្ញុំគ្មានការងារ មានប្រពន្ធ និងកូន ៦​ នាក់ត្រូវចិញ្ចឹម"។ 

អាលីស្តីប្រដៅទៅអាលីបថា "គ្មានអីចម្លែកទេ ដែលហ្អែងសុំបានតែ ២ ទៅ ៣ ផោន"។ 

អាលីបសួរ "ចុះហ្អែងសរសេរម៉េចលើបដា?"។ អាលីបង្ហាញសញ្ញាទៅអាលីប សរសរថា "ខ្ញុំត្រូវការតែ ១០ ផោនទៀតប៉ុណ្ណោះដើម្បីផ្លាស់ទៅរស់នៅប៉ាគីស្ថានវិញ"៕ 

adverise with khmeread
tiger
Loading ad ...