ត្រាំលុបចោលផែនការជួបប្រជុំសម្ងាត់ជាមួយពួកតាលីបង់ ដើម្បីបញ្ចប់សង្គ្រាម១៨ឆ្នាំនៅអាហ្វហ្គានីស្ថាន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា គាត់បានលុបចោលកិច្ចចរចាសន្តិភាពជាមួយនឹងពួកឧទ្ទាមតាលីបង់ ដែលបានព្យាយាមបញ្ចប់សង្គ្រាមរយៈពេល ១៨ឆ្នាំរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន។ នេះយោងតាម BBC សរសេរកាលពីថ្ងៃអាទិត្យទី៨កញ្ញា។

លោកត្រាំបានសរសេរលើ Twitter ថា លោកបានត្រៀមជួបជាមួយនឹងប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani និងមេដឹកនាំជាន់ខ្ពស់តាលីបង់នៅថ្ងៃអាទិត្យ។

ប៉ុន្តែគាត់បានលុបចោលការកិច្ចប្រជុំសម្ងាត់នេះនៅឯជំរំ Camp David របស់អាមេរិក បន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់បានសារភាពថា ពួកគេនៅពីក្រោយការវាយប្រហារថ្មីៗនេះ ដែលបានសម្លាប់ទាហានអាមេរិកម្នាក់។

ពួកតាលីបង់បាននិយាយថា ជនជាតិអាមេរិកនឹង "បាត់បង់ប្រយោជន៍ច្រើនជាង" សម្រាប់ការលុបចោលនេះ។

កិច្ចពិភាក្សានេះគ្រោងនឹងធ្វើឡើងប៉ុន្មានថ្ងៃ មុនខួបព្រឹត្តិការណ៍ថ្ងៃ១១កញ្ញា។

សហរដ្ឋអាមេរិកបានលុកលុយប្រទេសអាហ្វហ្គានីស្ថាន និងផ្តួលរំលំរដ្ឋាភិបាលតាលីបង់នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០០១ ដោយសារតែពួកសកម្មប្រយុទ្ធមួយនេះបានផ្តល់កន្លែងសុវត្ថិភាពដល់បណ្តាញពួកឧទ្ទាមអាល់កៃដាដើម្បីរៀបចំផែនការវាយប្រហារលើសហរដ្ឋអាមេរិកនៅថ្ងៃទី១១ ខែកញ្ញា។

ទន្ទឹមនឹងនេះការិយាល័យរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ដែលនឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយលោក ត្រាំ នៅ Camp David បាននិយាយថា សន្តិភាពពិតប្រាកដនឹងអាចធ្វើទៅបាន លុះត្រាតែពួកតាលីបង់យល់ព្រមឱ្យមានបទឈប់បាញ់គ្នា និងពិភាក្សាដោយផ្ទាល់ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសម្តីរបស់លោកត្រាំ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab