ជម្រើសជាតិនិងអ្នកគាំទ្រអាល់បានីខឹងបារាំងជាខ្លាំង ព្រោះបង្កើតកំហុសមើលងាយប្រទេសខ្លួនដល់ទៅ២ដង ក្នុងពេលគោរពភ្លេចជាតិ

ភាពអាម៉ាស់និងកំហុសដ៏ធំបានកើតឡើងនៅក្នុងការប្រកួតជម្រុះ​ Euro 2020 កាលពីថ្ងៃសៅរ៍ ពេលដែលចម្រៀងជាតិចាក់ខុសត្រូវបានបន្លឺឡើងសម្រាប់ក្រុមជម្រើសជាតិអាល់បានី មុនពេលដែលពួកគេត្រូវលេងជាមួយនឹងបារាំង។

កីឡាករមានការភ័ន្តភាំងជាខ្លាំង ខណៈដែលពួកគេដឹងថា ចម្រៀងចាក់ខុសនោះគឺជាចម្រៀងជាតិរបស់ប្រទេសអង់ដូរ៉ា ខណៈដែលកាមេរ៉ាបានបង្ហាញរូបភាពរបស់ប្រិយមិត្តពោរពេញទៅដោយកំហឹងរបស់អាល់បានី បានបង្ហាញកាយវិការខឹងសម្បារគ្រប់រូបភាពនៅក្នុងការតវ៉ាទៅលើភាពអាម៉ាស់នេះ។

គ្រូបង្វឹកបារាំងលោក Didier Deschamps បាននិយាយជាមួយនឹងគ្រូបង្វឹកអាល់បានីលោក Edoardo Reja ខណៈដែលអាជ្ញាកណ្តាលបានរង់ចាំពេលជាច្រើននាទីសម្រាប់ភ្លេងជាតិត្រឹមត្រូវចាក់ជំនួសមកវិញ នៅឯកីឡដ្ឋាន Stade de France មុនការប្រកួតចាប់ផ្តើម ដែលត្រូវបានពន្យារពេលអស់ ១០នាទី។

បន្ទាប់មកទៀត បន្ទាប់ពីភ្លេងជាតិត្រឹមត្រូវរៀបចំនឹងបន្លឺឡើង ឧបទ្ទវហេតុដ៏អាម៉ាស់ដទៃទៀតបានកើតឡើង ខណៈដែលអ្នកប្រកាសនៅក្នុងកីឡដ្ឋានបានសុំទោសទៅកាន់ "ប្រិយមិត្តប្រទេសអាមេនី" និងបានប្រកាសឱ្យប្រិយមិត្តគោរព "ភ្លេងជាតិអាមេនី" មុនដឹងខ្លួនថាវាជាកំហុសឆ្គង និងនិយាយអាល់បានីជំនួសវិញភ្លាមៗ៕

adverise with khmeread
tiger
Loading ad ...