រថយន្ត Lexus 570 ស្លាកលេខខ.ម​ បើកបុកខឿនឡើងលើសួនច្បារហោះ ទៅបុកបង្គោលផ្លាកប៉ាណូធំពេញទំហឹងបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់ទំនងស្រវឹងបើករថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសLX570ស្លាកលេខខ.ម ក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់បុកខឿនឡើងលើសួនច្បារហោះទៅបុកបង្គោលផ្លាកប៉ាណូធំផ្សាយពាណិជ្ជកម្មពេញទំហឹងបណ្ដាលឱ្យអ្នកបើកបររបួសធ្ងន់ ឯរថយន្តបង្កខ្ទេចផ្នែកខាងមុខផ្ទប់ជាប់បង្គោលប៉ាណូទៅមុខលេងរួច។

គ្រោះថ្នាក់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង ២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី៩ ខែកញ្ញាឆ្នាំ២០១៩ នៅត្រង់ចំណុចក្រោមស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​  ដំបូងគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសLX570 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 01- 2- 9297 ​ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ​ ។ 

លុះមកដល់ចំណុចសួនច្បារកែងផ្លូវ៥៩៨ ដែលជាចំណុចផ្លូវកោង ហើយបួងចង្កូតមិនទាន់ជ្រុលបុកខឿនឡើងសួនច្បារហោះទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់ ។  ចំណែករថយន្តខ្ទេចមួយកំណាត់មុខ​ ផ្ទុះពោងការពារ​ផ្ទប់ជាប់នឹងបង្គោលប៉ាណូទៅមុខលេងរួច។

ក្រោយកើតហេតុភ្លាមៗ បុរសដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកើតហេតុ ហើយធ្វើការទំនាក់ទំនងទៅខាងប៉ូលិសជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីស្ទួចយករថយន្តបង្កទៅរក្សាទុក រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab