ឃាត់ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់ស្ទឹងមានជ័យទី២

ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍​ស្ទឹងមានជ័យទី២ បានល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចផ្លូវ​លំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​២ នាក់ ពីបទរក្សាទុកដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន នាថ្ងៃទី ៨កញ្ញា ឆ្នាំ​២០១៩  វេលា​ម៉ោង​២រសៀល។  

ប៉ូលិសនិយាយថា​ ជនសង្ស័យ​១-ឈ្មោះ សុខ ថាក់  ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ  ទីលំនៅផ្ទះជួល​  ផ្លូវ​លំ  ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ និង២-ឈ្មោះ ឡូ រដ្ឋា ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរថយន្ត ទីលំនៅផ្ទះជួល​  ផ្លូវ​លំ  ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌមានជ័យ​ ​។ វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន២ កញ្ចប់ថង់តូច ។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ សុខ ថាក់, ឈ្មោះ ឡូ រដ្ឋា  ឃាត់​ខ្លួននៅ​អធិការដ្ឋានប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី  ៕

adverise with khmeread
tiger
Loading ad ...