Juventus គ្រោងចរចាដើម្បីផ្ទេរអ្នកចាំទី David De Gea មកកាន់អ៊ីតាលី

        ក្លឹបយក្សអ៊ីតាលី Juventus គ្រោងធ្វើការ​ចរចា​ជាមួយអ្នកចាំទី​ David de Gea របស់ក្លឹប Man Utd ដើម្បី​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ដោយ​ឥតតម្លៃខ្លួន​​។ អ្នក​ចាំទីសញ្ជាតិអេស្ប៉ាញ​​រូបនេះ​មិនទាន់​ទទួល​យក​កិច្ច​សន្យា​ថ្មី​ជាមួយ​ក្លឹប Man Utd ​នោះទេ ខណ:​កិច្ច​សន្យាបច្ចុប្បន្ននឹងចប់​នៅ​ដំណាច់​រដូវកាល​នេះ​។

        ក្លឹប Juventus អាចចាប់ផ្តើម​ចរចា​ជាមួយ​អ្នកចាំទី​រូបនេះ​នៅឆ្នាំ​ថ្មី ហើយ​សង្ឃឹមថា នឹងទទួល​បាន​កីឡាករ​រូបនេះ​ដោយ​មិន​បាច់​ចំណាយប្រាក់​ផ្ទេរ។ ប៉ុន្តែក្រុម​ការ​ងារ​របស់​លោក Maurizio Sarri ត្រៀម​ដាក់សំណើ​​ថ្មីទៀត​ដើម្បី​ផ្ទេរអ្នកចាំទីរូបនេះ​ ហើយ​បានតាម​ដានស្ថានភាព​របស់​កីឡាករ​រូបនេះ​នៅ​ក្លឹប​ Man Utd។

        ក្លឹបយក្ស​បារាំង PSG ក៏​ចង់​ផ្ទេរ​ De Gea ផងដែរ ប៉ុន្តែ​ក្លឹប Juventus កំពុង​ស្ថិតក្នុង​ដំណើរ​ការ​ផ្ទេរកីឡាករ​រូបនេះជាផ្លូវការរួចទៅហើយ៕

adverise with khmeread
tiger
Loading ad ...