Gareth Bale ចាប់ផ្តើមមានទំនុកចិត្តឡើងវិញ បន្ទាប់ពីធ្វើបានល្អជាមួយក្រុមជម្រើសជាតិវ៉េល

        កីឡាករ Gareth Bale ទទួលស្គាល់ថា​ ខ្លួន​បាត់បង់ទម្រង់លេងកាល​ពីរដូវក្តៅ ប៉ុន្តែនៅពេលនេះ​ហាក់ដូចជា​ធ្វើ​បានល្អ​ ខណៈ​ពេល​​ត្រៀម​ខ្លួន​បង្ហាញមុខ​តំណាង​ឲ្យ​ក្រុមជម្រើសជាតិ​វ៉េល​មួយលើក​ទៀត។

        Bale នឹង​រក​គ្រាប់បាល់​បន្ថែមទៀត​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នៅ​ទីក្រុងខាឌីស បន្ទាប់ពី​ក្រុម​វ៉េលបាន​យក្សឈ្នះ​ក្រុម​អាហ្សែបៃហ្សង់។ ក្រុម​វ៉េលបាន​យក​ឈ្នះ​២-១ កាលពីថ្ងៃសុក្រ​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Ryan Giggs មាន​សង្ឃឹម​ឡើង​ឡើង​ទៅវគ្គ Euro 2020។

        Bale ទើបនឹង​ចាប់ផ្តើមពង្រឹងអាជីព​​ជាថ្មី​នៅ​ខែ​នេះ ត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍ ប៉ុណ្ណោះ​ បន្ទាប់ពី​ក្លឹប Real Madrid ព្យាយាម​លក់​ចេញ។ គ្រូបង្វឹក​ក្លឹប Real Madrid លោក Zinedine Zodane បាន​សារភាព​ថា លោក​ព្យាយាម​ជម្រុះ​ Bale ចេញ​រហូត​ដល់​ចប់​រដូវកាល​។

        ប៉ុន្តែ​បន្ទាប់ពី​ទទួល​បាន​កៅអីក្នុងក្រុម Real Madrid កីឡាកររូបនេះខិតខំប្រឹងប្រែង​ស្តាទម្រង់​លេង​ ដើម្បីអាច​វិលត្រឡប់​ទៅ​កាន់​ក្រុម​ជម្រើស​ដំបូង​របស់​ក្លឹប Real Madrid វិញ៕

adverise with khmeread
tiger
Loading ad ...