Manuel Neuer: ខ្ញុំនឹងចូលនិវត្តពីអាជីពបាល់ទាត់នៅពេលលែងចង់លេង

        អ្នក​ចាំទី Manuel Neuer អះអាងថា ខ្លួន​នឹង​ចូល​និវត្ត​ពីវិស័យ​បាល់​ទាត់​នៅ​ពេលណាខ្លួន​លែង​ចង់លេង។ អ្នក​ចាំទី​ជម្រើស​ជាតិអាល្លឺម៉ង់និងជាកីឡាកររបស់​ក្លឹប Bayern Munich រូបនេះ​ជួប​បញ្ហា​ច្រើនក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​នៅតែបន្ត​ធ្វើ​ជា​ប្រធាន​ក្រុម​ទាំង​ក្លឹប​និង​ជម្រើស​ជាតិដដែល។

        អ្នកចាំទីវ័យ​៣៣​ឆ្នាំ​រូបនេះ​ទើបនឹង​លេងបាន​៤ប្រកួតប៉ុណ្ណោះ​ អំឡុង​រដូវកាល​ ២០១៧/១៨ ដោយ​សារមាន​បញ្ហា​របួស​ជើង​និង​មាន​បញ្ហា​សាច់ដុំ​កំភួន​ជើង​។

        បន្ទាប់ពី​ក្រុម​អាល្លឺម៉ង់​ចាញ់​ក្រុមហូឡង់ ៤-២ កាលពី​យប់​ថ្ងៃសុក្រមក មាន​សំណួរ​ជាច្រើន​ត្រូវ​បាន​ចោទសួរ​ពីតួនាទីរបស់​កីឡាករ​រូបនេះ ស្របពេល​មាន​ព័ត៌មាន​ថា ក្លឹប Bayern កំពុង​សម្លឹង​មើល​កីឡាករ​វ័យ​ក្មេង Alexander Nubel របស់​ក្លឹប Schalke ដើម្បី​មកជំនួស​រយៈ​ពេល​វែង​។

        ប៉ុន្តែ​ Neuer ដែល​នឹង​បង្ហាញមុខ​ជា​មួយក្រុមជម្រើស​ជាតិ​លើក​ទី​៩០​ សម្រាប់ការប្រកួត​ជាមួយ​ក្រុមអៀរឡង់​ខាងជើង​នោះ នៅ​មិនទាន់​ចង់​ចូល​និវត្ត​នៅឡើយ​ទេ ដោយ​អះអាងថា ខ្លួន​នៅ​មាន​តួនាទី​សំខាន់​នៅឡើយ។

        Neuer បាន​និយាយថា “​ខ្ញុំ​នៅ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅមាន​អ្វីច្រើនទៀត​ដែល​ត្រូវ​ធ្វើ​សម្រាប់ក្រុមជម្រើស​ជាតិ​ ហើយថា គ្រប់គ្នា​សប្បាយចិត្ត​ដែលខ្ញុំនៅទីនេះ។ ប្រាកដណាស់ថា ខ្ញុំត្រូវ​បង្ហាញមុខក្នុងពេល​ប្រកួត​”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab