1

អង់គ្លេស​កំពុង​ភ័យ​ខ្លួន​ដោយសារ​ចៃ​ឆ្កែ​ចាប់ផ្តើម​ផ្ទុះឡើង​នៅ​ស្រុក​ខ្លួន​ជា​លើកដំបូង​មិន​ធ្លាប់មាន​!

​ម្ចាស់​សត្វ​សុនខ​ត្រូវបាន​ប្រមាន​ថា សត្វ​ចិញ្ចឹម​របស់​ពួកគេ​អាច​នឹង​ធ្លាក់ខ្លួន​ទៅជា​ជនរងគ្រោះ​ដោយសារ​ការ​បៀតបៀន​ដោយ​ជំងឺ​ចៃ​ឆ្កែ ដែល​បានធ្វើ​ដំណើរ​មកដល់​ប្រទេស​អង់គ្លេស​ជា​លើកដំបូង​។

​សត្វ​សុនខ​មួយ​ក្បាល​បាន​បាត់​បង់ជីវិត និង​បួន​ក្បាល​ទៀត​ធ្លាក់ខ្លួន​ឈឺ​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ពួកវា​បាន​ឆ្លង​ប្រភេទ​ប៉ារ៉ាស៊ីត Babesiosis (​ចៃ និង​តុកកែ​ឆ្កែ​) ដែល​បណ្តាលឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​សត្វ​ប្រឆាំង​គ្នា​ជាមួយ​កោសិកា​ឈាម​ក្នុង​ខ្លួន​ឆ្កែ​។​

​ប៉ារ៉ាស៊ីត​ដែល​បង្កឱ្យមាន​ជំងឺ​នេះ​គឺ​ត្រូវបាន​គេ​ជឿជាក់ថា​បាន​ជ្រៀបចូល​ប្រទេស​អង់គ្លេស​ទៅលើ​សត្វ​តាមរយៈ​ការប្រើប្រាស់​គ្រោងការណ៍ "​លិខិតឆ្លងដែន​សត្វ​ចិញ្ចឹម​" ។ ហើយ​វា​អាច​នឹង​បង្ក​ហានិភ័យ​បន្ថែម​ពី​លើស​នេះ​ទៀត ដោយសារ​ពេទ្យសត្វ​របស់​អង់គ្លេស​មិន​ធ្លាប់មាន​បទពិសោធន៍​នៅក្នុង​ឆ្លងកាត់​ព្យាបាល​អាកា​រៈ​ជំងឺ​ប្រភេទ​នេះឡើយ​។​

Babesiosis បានចាប់ផ្តើម​ផ្ទុះឡើង​នៅឯ​ទីក្រុង​ទើប​បង្កើត​ថ្មី​នៃ​ភាគ​ខាងលិច​នៃ​តំបន់ Essex ប្រទេស​អង់គ្លេស ប៉ុន្តែ​វា​បាន​បង្ក​ភាពភ័យខ្លាច​សម្រាប់​ម្ចាស់​សត្វ​ចិញ្ចឹម ដោយពេល​បច្ចុប្បន្ន​វា​នឹង​អាច​រីក​រាលដាល​ទូលំទូលាយ​ខ្លាំង​ជាង​នេះ​បន្ថែមទៀត​៕

 

ប្រភព៖ ដេលីមែល

មតិយោបល់