សិស្សប្រឡងបាក់ឌុបឆ្នាំនេះមានអ្នកជាប់សរុប ៧៩.០៥២ នាក់ក្នុងចំណោមអ្នកប្រឡង ១១៧.០៤៣ នាក់

បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានចំនួន ១១៧.០៤៣ នាក់ ក្នុងនោះស្រី ៦០.៤២៧ នាក់ ហើយលទ្ធផលចេញថ្ងៃទី ៩ ខែកញ្ញាឆ្នាំនេះ មានបេក្ខជនជាប់សរុប ៧៩.០៥២ នាក់ បើគិតជាភាគរយស្មើនឹង ៦៨,៦២ ភាគរយ។ នេះបើយោងតាមផេករបស់ក្រសួងអប់រំ។

ក្នុងនោះនិទ្ទេស A សរុបចំនួន ៤៤៣ នាក់ និទ្ទេស B សរុបចំនួន ២.៤៣០ នាក់ និទ្ទេស C សរុបចំនួន ៥.៨៤៧ នាក់ និទ្ទេស D សរុបចំនួន ១៤.១០០ នាក់ និងនិទ្ទេស E សរុបចំនួន ៥៦.២៣២ នាក់៕

adverise with khmeread
tiger
Loading ad ...