គូស្នេហ៍ដើមកំណើតចិន ៩៩ គូ រៀបការជុំគ្នាក្នុងទីក្រុងគូឡាឡាំពួចំថ្ងៃទី៩ខែ៩ ដែលជាថ្ងៃង៉ូវហេងបំផុតរបស់ចិន

គូស្វាមីភរិយា៩៩គូបានរៀបការនៅក្នុងពិធីដ៏ធំនៅវត្តចិនមួយក្នុងម៉ាឡេស៊ីនៅថ្ងៃចន្ទទី៩ខែកញ្ញានេះ (៩/៩) ដែលជាថ្ងៃដ៏ពិសេសបំផុតក្នុងប្រពៃណីចិន។

ពិធីរៀបការនៅវត្ត Thean Hou ក្នុងក្រុងគូឡាឡាំពួ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់គូស្វាមីភរិយា ដែលស្វែងរកពិធីមង្គលការតាមបែបព្រះពុទ្ធសាសនា។ 

លេខ ៩ ជាភាសាចិនស្តាប់ទៅឮសូរដូចពាក្យ "យូរអង្វែង"។ គូស្វាមីភរិយាភាគច្រើនស្លៀកពាក់ឈុតខ្មៅនិងឈុតកូនក្រមុំពណ៌ស ប៉ុន្តែអ្នកខ្លះជ្រើសរើសស្លៀកពាក់ក្រហម ដែលជានិមិត្តរូបនៃសំណាងល្អ សេចក្តីរីករាយ និងសុភមង្គលនៅក្នុងវប្បធម៌ចិន។ ពណ៌ក្រហមក៏ជាពណ៌ប្រពៃណីនៃឈុតកូនក្រមុំចិនផងដែរ។

គូស្វាមីភរិយាកាន់ភួងផ្កាក្នុងដៃនិងទទួលពរពីព្រះសង្ឃ មុនពេលស្បថស្បែ។ ពិធីមង្គលការនេះបានបញ្ចប់ទៅដោយការថតរូបជុំគ្នាជាក្រុម។ ជនជាតិចិនមានចំនួនប្រហែល ២៣ ភាគរយនៃប្រជាជនសរុប ៣២ លាននាក់ក្នុងប្រទេសម៉ាឡេស៊ី។ ប្រជាជនសរុបប្រហែល ១ភាគ៥ កាន់ព្រះពុទ្ធសាសនា៕

adverise with khmeread
tiger
Loading ad ...