កាយវិការគួរឱ្យខ្នាញ់របស់សុនខមួយក្បាលនេះពេលវាកំពុងគេចម្ចាស់កុំឱ្យកាត់ក្រចកវា កំពុងល្បីលើអ៊ីនធឺណេត

នេះជាទិដ្ឋភាពសម្តែងយ៉ាងល្អឥតខ្ចោះរបស់សុនខមួយក្បាល ដែលបានព្យាយាមគេចវេសមិនឱ្យម្ចាស់វាកាត់ក្រចកដៃឱ្យវា ដោយធ្វើពុតជាសន្លប់ មុនពេលម្ចាស់វាចាប់កាន់ដៃកាត់ក្រចកឱ្យវា។

វីដេអូនៃការសម្តែងស័ក្តិសមនឹងទទួលបានពានអូស្ការបស់ឆ្កែពូជ Pitbull នៅក្នុងសហរដ្ឋអាមេរិកមួយក្បាលនេះ ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅចុងសប្តាហ៍មុន បន្ទាប់ពីវាត្រូវបានចែកចាយនៅក្នុងវេបសាយព័ត៌មាន និងប្រព័ន្ធផ្សាយសង្គម Reddit។

អ្នកចូលមើលជាច្រើនបានបញ្ចេញមតិទៅលើវីដេអូនេះ ដោយបានសរសើរគ្រប់ៗគ្នាទៅលើកាយវិការគេចវេសដ៏គួរឱ្យស្រឡាញ់របស់វា។

គេមិនច្បាស់នោះឡើយពីកន្លែង ឬពេលវេលា ដែលវីដេអូរយៈពេល ៥៦វិនាទីនេះត្រូវបានថត៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab