ហួសចិត្ត! ផ្អើលពេញប្រទេសថៃដោយសារថ្ងៃទី ៩/៩/៩

ជុំវិញប្រទេសមិនថាពិធីរៀបការ ការបន់ស្រន់ និងចាក់កន្ទុយលេខបានកើនឡើងក្នុងថ្ងៃទី៩ ខែ៩ ឆ្នាំ ២០១៩ ដោយពួកគេចាក់ទុកថ្ងៃនេះថាជាថ្ងៃសំណាង។

បើទោះជាថ្ងៃទី ៩ ខែ៩ មានរៀងរាល់ឆ្នាំក្តី ប៉ុន្តែសម្រាប់ថ្ងៃខែនេះ គឺចំឆ្នាំ ២០១៩ ដែលមានតែម្ដងគត់រាល់១០ឆ្នាំម្តង។ ចំនួនអ្នកចុះសំបុត្រអាពាហ៍ពិពាហ៍យ៉ាងធំបានកើតឡើងក្នុងការិយាល័យស្រុក ខណៈដែលចំនួនអ្នកទៅព្រះវិហារបាននាំគ្នាបន់ស្រន់សុំសំណាងភ្លូកទឹកភ្លូកដី។

ហើយគ្រាន់តែមានអណ្ដើកមួយវារលើផ្ទះរបស់មនុស្សម្នាក់សោះ បានបញ្ឆេះអ្នកលេងអ៊ីធឺណេត នាំគ្នាទៅចាក់កន្ទុយលេខបានដែរ។ ហើយរឿងស្រដៀងគ្នានេះដែរបានកើតឡើងក្នុងខេត្តយ៉ាឡា ដោយជីងចក់ត្រូវបានគេប្រទះឃើញក្នុងផ្ទះនាំគ្នាទៅចាក់កន្ទុយលេខ ដែលនឹងចេញលទ្ធផលថ្ងៃទី ១៦ កញ្ញាខាងមុខ៕

adverise with khmeread
tiger
Loading ad ...