បន្លំលួចលុយឆ្នោតខ្មែរចំនួន៨០៨១៣ដុល្លារត្រូវប៉ូលិសវ៉ៃខ្នោះបុគ្គលិកក្រុមហ៊ុន៣នាក់

ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានទទួលឃាត់ខ្លួនជនសង្ស័យ៣នាក់​ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៤ល្ងាចពីបទរំលោភលើទំនុកចិត្ត បន្លំយកលុយក្រុមហ៊ុនឆ្នោតខ្មែរចំនួន៨០៨១៣ដុល្លារ នៅចំណុចក្រុមហ៊ុនឆ្នោតខ្មែរ ផ្លូវមុនីរ៉េត  ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១  ខណ្ឌ​មានជ័យ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧ ។ 

ប៉ូលិសនិយាយថា​  ជនសង្ស័យ១-ឈ្មោះ ហុង ឡៃហេង  ភេទ  ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ  ផ្លូវលំ  ភូមិ បឹងសាឡាង សង្កាត់ ទួលសង្កែ១ ខណ្ឌ​ ឬស្សីកែវ  មុខរបរ បុគ្គលិកផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ (គ្មានផ្ទុកសារធាតុញៀន) ,២-ឈ្មោះ ជា ស៊ុនឡុង  ភេទ  ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៥០A  ផ្លូវលំ  សង្កាត់ ច្រាំងចំរេះ២  ខណ្ឌ​ ឬស្សីកែវ មុខរបរ បុគ្គលិកផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ (គ្មានផ្ទុកសារធាតុញៀន)និង៣-ឈ្មោះ អ៊ូ លឹមហេង ភេទ  ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ  ភូមិ ក្រោលគោ  សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌ​ ឬស្សីកែវ មុខរបរ បុគ្គលិកផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ (គ្មានផ្ទុកសារធាតុញៀន)  ។

​​ចំណែកជនរងគ្រោះឈ្មោះ ឯម ចាន់ណារិទ្ធ  ភេទ ប្រុស អាយុ  ៣៨ ឆ្នាំ  ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៩២១  ផ្លូវមុន្នីរ៉េត  ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១  ខណ្ឌ​មានជ័យ  រាជធានីភ្នំពេញ    មុខរបរ  ប្រធានផ្នែកលក់ក្រុមហ៊ុនឆ្នោតខ្មែរ (តំណាងឱ្យនាយកក្រុមហ៊ុន)។សម្ភារៈក្រុមហ៊ុនឆ្នោតខ្មែរ(តំណាងដោយឈ្មោះ ឯម ចាន់ណារិទ្ធ) ដែលបាត់បង់ លុយដុល្លារសរុបចំនួន ៨០,៨១៣ ដុល្លារ (ប្រាំបីម៉ឺនប្រាំបីរយដប់បីដុល្លារអាមេរិក)  ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ហុង ឡៃហេង  ,ឈ្មោះ ជា ស៊ុនឡុង  ,ឈ្មោះ អ៊ូ លឹមហេង  ឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab