គ្រូបង្វឹកកញ្ជ្រោញ Leicester លោក Claudio Ranieri បានបង្ហើបឱ្យដឹងថា គាត់ចង់បានកុងត្រារយៈពេលប្រាំមួយឆ្នាំជាមួយក្រុមរហូតដល់គាត់មានអាយុ ៧០ ឆ្នាំ។
កិច្ចសន្យារបស់គាត់ជាមួយក្លឹបមានលក្ខខណ្ឌដែលនឹងអនុញ្ញាតឱ្យគាត់ចាកចេញទៅក្លឹបធំៗ ប៉ុន្តែគាត់បាននិយាយថា "ក្តីរំពឹងរបស់ខ្ញុំនោះគឺ ពួកគេ (Leicester) នឹងផ្តល់កុងត្រារយៈពេលវែងដល់ខ្ញុំ។ ប្រាំឬប្រាំមួយឆ្នាំហើយខ្ញុំអាចចូលនិវត្តន៍បានហើយ។
ប៉ុន្តែគាត់បានបដិសេធពាក្យចចាមអារ៉ាមដែលថាគាត់នឹងចាកចេញពីក្លឹបថា "ខ្ញុំសុខស្រួលជាមួយ Leicester ហើយមិនបានគិតពីការចាកចេញនោះទេ។ ខ្ញុំគិតថា នេះជាក្រុមចុងក្រោយរបស់ខ្ញុំ។ អ្នករាល់គ្នាកំពុងស្វះស្វែងដើម្បីពួកយើងបានឈ្នះពាន Premier League"។
គាត់បានបន្តទៀតថា "វាពិតជាអស្ចារ្យដែលក្រុមតូចមួយសោះអាចធ្វើរឿងអស្ចារ្យទាំងនេះក្នុងយុគសម័យចាយលុយដ៏ច្រើនបែបនេះ។ ប្រសិនបើយើងជាក្រុម Chelsea, Arsenal, City ឬក៏ United យើងនឹងគិតពីពានរង្វាន់ជាក់ជាមិនខាន។ ប៉ុន្តែយើងមិនបានគិតសោះឡើយ"៕
