សុំច្បាប់មេទៅលេងស្រុកបានហើយ, ព្រឹកឡើងរឹងស្តូក

កណ្តាល​ ៖​ កម្មករសំណង់ម្នាក់បានសុំច្បាប់មេទៅលេងស្រុកនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ​ លុះព្រឹកឡេីងប្អូនថ្លៃទៅដាស់ស្រាប់តែរឹងស្តូក​ បង្កការភ្ញាក់ផ្អើលនៅនៅវេលាម៉ោងប្រហែល៧ និង១០នាទីព្រឹកថ្ងៃ‌ទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចសំណង់ផ្ទះល្វែង ស្ថិតនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះ‌ឈ្មោះ រ៉ាន់ គឹមលីន ភេទប្រុស អាយុ៤៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ។មានប្រពន្ឋ មានកូន ៦នាក់ ប្រុស៣នាក់ និងស្រី៣នាក់។

តាមការសួរបំភ្លឺសាក្សីឈ្មោះ កែវ​ ម៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ នៅភូមិពង្រ ឃុំពង្រស្រុកចុងកាល ខេត្តឧត្តមានជ័យត្រូវជាប្អូនថ្លៃ នៃជនរងគ្រោះបានឱ្យដឹងថា​ ពេលល្ងាចថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៩ ប្រហែលម៉ោង៦និង១០នាទីយប់ជនរងគ្រោះបានហូបបាយនឹងផឹកស្រាផង ។ ពេលហូបបាយរួចរាល់ ជនរងគ្រោះក៏បានអង្គុយលេងរហូតដល់ម៉ោងប្រហែល៩និង២០នាទីក៏បានចូលដេកទៅ ។ 

រហូតដល់ម៉ោង៧ព្រឹកនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ គាត់បានស្រែកហៅឱ្យមកហូបបាយ គ្រែងបងឯងសុំច្បាប់គេទៅលេងស្រុកផង ,នៅដេកឃ្លុំភួយដល់ណាទៀត។ គាត់ហៅមិនងើប សោះក៏ដើរទៅដាស់ អង្រួននៅតែមិនដឹងខ្លួន ក៏ទាញភួយចេញ ស្រាប់តែឃើញគាត់ស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមប៉ូលិសប៉ុស្តិ៍រដ្ឋបាល ឃុំពើក លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងបងប្អូននៃសព បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញថាពុំមានស្នាក់ស្នាមអី្វឡើយ។

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យនិងរបស់ជំនាញ ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។ សពបានប្រគល់ជូន ក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread