ពូរត់ម៉ូតូឌុបលួចទូរស័ព្ទដៃពីពូរត់ម៉ូតូកង់បីឥណ្ឌាត្រូវប៉ូលិសខណ្ឌ៧មករាឃាត់ខ្លួន

ភ្នំពេញ​ ៖​ អ្នករត់ម៉ូតូឌុបម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទដៃពីអ្នករត់ម៉ូតូកង់បីឥណ្ឌាត្រូវប៉ូលិសខណ្ឌ៧មករាឃាត់ខ្លួន​ នាថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០១៩  វេលាម៉ោង ៨និង៤០នាទីនៅចំណុចមុខផ្ទះលេខ៨២-៨៤Eoផ្លូវលេខ១៨២កែងផ្លូវលេខ១៤១ភូមិ៥ សង្កាត់បឹងព្រលឹតខណ្ឌ៧មករា។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះជាងយុម៉ាន់ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប  ស្នាក់នៅផ្ទះជួលមិនចាំលេខផ្លូវលំសង្កាត់បឹងសាឡាងខណ្ឌទួលគោក ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យ ពិនិត្យស្វែងរកសារធាតុញៀនឃើញថាវិជ្ជមានមានសារធាតុញៀនក្នុងទឹកនោម។

ចំណែកជនរងគ្រោះអ្នករត់ម៉ូតូកង់៣ឥណ្ឌា(PASSAPP)មិនបានដាមិនបានដាក់ពាក្យបណ្ដឹងសុំ ទូរស័ព្ទដៃទៅវិញតែប៉ុណ្ណោះ។  វត្ថុតាងនិងសម្ភារៈ ១-ម៉ូតូ១ឝ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ 1AD-4946ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពលួច។  

បច្ចុប្បន្នជនសង្ស័យឈ្មោះ ជាង យុម៉ាន់ បានឃាត់ខ្លួន នៅអធិការដ្ឋានប៉ូលិសខណ្ឌ ៧មករាដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...