បុរសម្នាក់ដែលឧស្សាហ៍ឃើញដេកនៅផ្សារដើមគរត្រូវប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌ៧មករាឃាត់ខ្លួន​ នា ថ្ងៃទី៩ ខែកញ្ញាឆ្នាំ ២០១៩ វេលាម៉ោង១០និង២០នាទីយប់ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលេខ១២៨ កែងផ្លូវលេខ១៧១  ភូមិ៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ សួន វុទ្ធី  ភេទប្រុសអាយុ ៤៤ឆ្នាំ ជនជាតិខែ្មរ  មុខរបរកម្មករ  ទីលំនៅដេកនៅផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។ វត្ថុតាងនិងសម្ភារៈដក ហូតមាន ម្យៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូចនិងកង់ចំនួន ១ គ្រឿង។ ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើផ្នែកជំនាញបានធ្វើតេស្តឃើញថា មានសារធាតុនៅក្នុងទឹកនោម។ 

ជនសង្ស័យបាននិងកំពុងឃាត់ខ្លួននៅធិការដ្ឋានប៉ូលិសខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូន  ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab