ស្ត្រីម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តធំបើកបុករបួសធ្ងន់នៅស្រុកព្រៃនប់

ព្រះសីហនុ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងអ្នកថ្មើរជើង​ កើតឡើងនាវេលាម៉ោងជិត៦ល្ងាចថ្ងៃទី០៩កញ្ញាឆ្នាំ២០១៩ នៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩០-១៩១។ 

ប៉ូលិសនិយាយថា​ ស្ត្រីរងគ្រោះឈ្មោះ ព្រហ្ម ស្រីល័ក្ខ  អាយុ ៤៤ឆ្នាំ  មានទីលំនៅភូមិព្រៃនប់២  ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឆ្លងផ្លូវពីកើតមកលិច ចំពេលរថយន្តធំ០១គ្រឿងពាក់ផ្លាកលេខកំពង់ស្ពឺ 3A-1389  ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) បានបុកស្ត្រីរូបនោះបណ្ដាលឱ្យរងរបួសធ្ងន់ ។

បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនមកព្យាបាលនៅគ្លីនិកឯកជនរេញ ។ ឯវត្ថុតាងរថយន្ត យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕

adverise with khmeread
tiger
Loading ad ...