ជាងអគ្គិសនីម្នាក់និងមេកានិចម្នាក់ត្រូវប៉ូលិសវ៉ៃខ្នោះពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ព្រះសីហនុ​ ៖ កម្លាំងប៉ូលិសជំនាញស្រុកព្រៃនប់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ផ្លូវជាតិ​លេខ៣ ស្ថិត​ក្នុង​ភូមិ​ព្រែកប្រស់​ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ ឃាត់ខ្លួនជន​សង្ស័យ​បាន​២នាក់នៅវេលាម៉ោងជិត២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៩នេះ។​

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ​អ៊ុង វឌ្ឍនា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិព្រៃក្រឡា ឃុំ​បន្ទាយមាស​ខាងកើត​ ស្រុក​បន្ទាយមាស​ ខេត្តកំពត​ មុខរបរ​ជាងអគ្គិសនីនិង២-​ឈ្មោះ​ឃុត  សុត ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មានទីលំនៅ​ភូមិ​ព្រៃចេក ឃុំទូកមាសខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​ មុខរបរ​មេកានិច​។​ ដកហូត វត្ថុតាងរួមមាន ម្សៅក្រាម​សថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនូន​០៣កញ្ចប់ធំ និង ទូរស័ព្ទដៃចំនួន២គ្រឿង​។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុក​ព្រៃនប់​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab