Man Utd គ្រោងប្រជែងជាមួយ Man City ដើម្បីផ្ទេរកីឡាករ Florentino Luis របស់ក្លឹប Benfica

        ក្លឹបបិសាចក្រហម Man Utd ​​នឹង​ប្រជែង​ជាមួយ​ក្រុម Man City ដើម្បី​ផ្ទេរ​យកខ្សែបម្រើ ការពារ​ Florentino Luis របស់​ក្លឹប Benfica នៅខែមករាខាងមុខនេះ។ 

ក្លឹប Man Utd បាន​បញ្ចូន​ក្រុម​ការងារ​ ដើម្បី​ឃ្លាំមើល​ Luis អំឡុង​ពេលក្រុម Benfica ​ប្រកួត​ឈ្នះ​ក្រុម Braga ៤-០ មុន​ពេល​សម្រាក​អន្តរជាតិ​ ​ខណ:ក្លឹប Man City ​ក៏កំពុង​តែ​តាម​មើល​កីឡាករ​វ័យ​២០​ឆ្នាំរូបនេះផងដែរ ។ 

        បើទោះបីជា​កីឡាករ​រូបនេះមិនទាន់​ទទួល​បាន​ការកោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​ក៏ដោយ ក៏នៅមាន​សង្ឃឹមច្រើន​ ​ដូច្នេះ​ក្លឹប Benfica ដាក់​លក្ខខណ្ឌទិញផ្តាច់​សរុប​៩១​លានផោន​ក្នុង​កិច្ច​សន្យា​របស់​កីឡាករ​រូបនេះ។

        Luis លេងបាន​១១លើក​កាលពីរដូវកាល​មុន ដោយ​រកបាន​គ្រាប់បាល់ដំបូង អំឡុង​ប្រកួត​ជាមួយ​ក្រុម Moreirense កាលពីខែមីនា​ ខណៈ​ក្រុម Benfica ឈ្នះ​ពាន​ជើង​ឯក​លីក​ដោ​យ​នាំមុខ​ក្រុម Porto ២ពិន្ទុ​៕

adverise with khmeread
tiger
Loading ad ...