adverise with khmeread 1

Liverpool សុំ​ត្រឹម​ស្មើ​ក៏​អស់ចិត្ត​ដែរ​ក្នុង​រាត្រី​នេះ​

​    ​ក្រុម​បិសាច​ក្រហម Manchester United ពិតជា​សំណាង​ដែល​ចាញ់​តែ ២-០ កាលពី​ប្រកួត​ជើង​ទីមួយ​នៅ​ទឹកដី Anfield​។ ពួកគេ​ពិតជា​បានបង្ហាញ​ទម្រង់​លេង​ដ៏​អន់ ដែល​ធ្វើឱ្យមាន​ការទាមទារ​ដ​ក​តំណែង​លោក Louis van Gaal ទៀតផង​។ លទ្ធផល ១-១ ជាមួយ​ញញួរ​ធំ West Ham នៅក្នុង​ការប្រកួត FA Cup ក៏​មិនមែនជា​លទ្ធផល​ល្អ​ណាស់ណា​ដែរ ហើយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ពួកគេ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​របស់ Manchester City ដើម្បី​ធ្វើការ​ប្រកួត​ដណ្តើម​ទីតាំង Champions League នៅក្នុង​លី​ក​សម្រាប់​រដូវ​ក្រោយ​។ កាលពី​ប្រកួត​ជាមួយ West Ham ក្រុម​បិសាច​ក្រហម​បាន​ចំណាយពេល ៤៥ នាទី​ក្នុង​តង់​ទីមួយ​ដោយ​មិនបាន​ស៊ុត​ចំ​គោលដៅ​សូម្បី​តែមួយ​ជើង​។ ការលេង​បែបនេះ​នឹង​អាចឱ្យ Man Utd ធ្វើ​បានល្អ​ក្នុងការ​ប្រកួត​យប់​នេះឡើយ ហើយ​ខ្សែប្រយុទ្ធ Man U ដូចជា​មិន​ចាក់​សោះ ព្រោះ​បួន​ប្រកួត​ចុងក្រោយ ពួកគេ​ស៊ុត​មិន​លើសពី​ពីរ​គ្រាប់​ផង​ទេ ដូច្នេះ​បិសាច​ក្រហម​ត្រូវតែ​ពង្រឹង​ត្រង់ចំណុច​នេះ​។​

​    ​រីឯ Liverpool វិញ បច្ចុប្បន្នកំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​ប្រាំបី​ក្នុង​ក្របខ័ណ្ឌ Premier League ហើយ​ក៏បាន​ខ្ចាយ​ពី FA Cup ទៀត ដូច្នេះ​ពួកគេ​ត្រូវតែ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​ប្រាំមួយ​ដើម្បី​បាន​លេង​ក្នុង​តំបន់​អឺរ៉ុប​នៅ​រដូវ​កាល​ក្រោយ ឬក៏​លើក​ពាន Europa League តែម្តង​។ Liverpool នៅតែ​មិនទាន់មាន​ក្រុម​ណា​បំបាក់​បាន​នៅឡើយ​ក្នុង​ក្របខ័ណ្ឌ​នេះ ដូច្នេះ​ហង្ស​ក្រហម​មាន​អាទិភាព​ខ្ពស់ជាង Man Utd ក្នុង​រាត្រី​នេះ​។​

​    ​បិសាច​ក្រហម​នឹង​ប្រឈមមុខ​នឹង​សុបិន​អាក្រក់​មួយទៀត​ក្នុង​រាត្រី​នេះ បើទោះជា​លោក Van Gaal និយាយថា Man Utd លេង​ល្អ​ប៉ុនណា​ក៏ដោយ​។ Liverpool មាន​ពីរ​គ្រាប់​ក្នុង​ដៃ​ស្រេច​ទៅហើយ ហើយ​ពួកគេ​នៅតែ​អាច​បង្ហាញ​របៀប​លេង​ដ៏​រឹងមាំ​របស់​ពួកគេ​ម្តងទៀត ដូច្នេះ​យើង​ជ្រើស​យក Liverpool ឬក៏​ស្មើ​៕

adverise with khmeread

មតិយោបល់