លោក Didier Deschamps: Matteo Guendouzi ជាកីឡាករដែលមានគុណភាពប៉ុន្តែកុំរំពឹងលើកីឡាករវ័យក្មេងរូបនេះខ្លាំងពេក

        គ្រូបង្វឹក​សញ្ជាតិ​បារាំងលោក Didier Deschamps ​បាន​កោតសរសើរ​ខ្សែបម្រើ​វ័យក្មេង Matteo Guendouzi របស់ក្លឹប Arsenal ប៉ុន្តែ​បាន​ព្រមានក្រុមអ្នកគាំទ្រ​កុំឲ្យ​រំពឹង​ខ្ពស់ចំពោះ​កីឡាករ​វ័យ​ក្មេង​រូបនេះ។

        លោក Didier បាន​និយាយថា “​គាត់គឺជា​ខ្សែបម្រើ​កណ្តាល ដែល​មាន​ថាមពល​និង​គុណភាពបច្ចេកទេស​ផងដែរ។ អ្វីដែល​ខ្ញុំចង់បាន​ពី​កីឡាករ​វ័យ​ក្មេង​គឺពួកគេនាំយក​អ្វីដែល​ថ្មី​និងមាន​ថាមពល។ គាត់គឺជា​កីឡាករ​វ័យ​ក្មេង​ ប៉ុន្តែ​មាន​សក្តានុពល​ច្រើន”។

        ទោះបីជា​យ៉ាងណា អ្នក​ចាត់ការម្ចាស់ពាន​វើលខាប់​រូបនេះ​និង​កីឡាករ​ហាក់ដូចជា​រំពឹង​តិច​តួច​នៅឡើយ​ពី​កីឡាករ​វ័យ​ក្មេង​រូបនេះ។

        លោក Didier បន្តថា “​កុំទាមទារច្រើន​។ គាត់គឺជា​កីឡាករ​វ័យ​ក្មេងដែលត្រូវ​ការពេល​វេលា​ ដើម្បី​អភិវឌ្ឍ​តាមរយៈ​ការ​ប្រកួត​ជា​ច្រើន​”។

        កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​ត្រូវ​បាន​កោះហៅ​ទៅចូល​រួម​ក្រុម​ជម្រើស​ជាតិ​ បារាំងបន្ទាប់​ពី​កីឡាករ Paul Pogba មាន​​របួស។​ Matteo ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្លឹប​ Arsenal និង​រីករាយ​ជាមួយ​ការ​ចាប់​ផ្តើមដ៏ល្អ​នៅ​រដូវកាល​ថ្មីនេះ ដោយ​បង្ហាញទម្រង់​លេង​ដ៏អស្ចារ្យ​ដែលបានជួយ​ក្រុម​របស់ខ្លួន​ទទួល​បាន​១ពិន្ទុ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Spurs ៕

adverise with khmeread
tiger
Loading ad ...